ជារឿងប្លែកមួយ ! បុរសម្នាក់លោតទឹកសម្លា..ប់ខ្លួនបានសម្រេចពីលើទូកដ លិចបាត់រកសពពុំឃើញ

0
11115

ភ្នំពេញ ៖ បុរសម្នាក់បានលោតទឹកសម្លា..ប់ខ្លួនពីលើទូកដ បណ្តាកឲ្យលិចបាត់រកសពពុំឃើញឡើយ ខណះពេលដែលធ្វើដំណើរឆ្លងទូកកាណូត ពីព្រែកលៀបទៅកោះដាច់ ការធ្វើអត្តឃាតពីលើទូកដ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅកណ្តាលទន្លេមេគង្គក្នុងសង្កាត់ព្រែកលៀបខណ្ឌ ជ្រោយចង្វារ។

បុរសដែលមានវិបត្តិរូបនោះ ពុំស្គាល់អត្តសញ្ញាណឡើយ ស្លៀកពាក់អាវស ដៃខ្លី និងស្លៀកខោជើងវែង បានលិចបាត់ទៅក្នុងទន្លេ។ តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសរូបនោះបានធ្វើដំណើរដោយថ្មើរជើង ជិះទូកកាណូតឆ្លងពីព្រែកលៀបទៅសង្កាត់កោះដាច់ ខណះពេលដែលកាណូតឆ្លងជិតដល់កណ្តាលទន្លេ មេគង្គ ស្រាប់តែ បុរសរូបនោះបានលោតទំលាក់ខ្លួនទៅក្នុងទន្លេសម្លា..ប់ខ្លួនហើយលិចបាត់រកសពពុំឃើញ។

នៅលើទូកពុំមានអ្វីបន្សល់ទុកនោះទេ។ ទាក់ទិនការធ្វើអ.ត្តឃា.តនេះគេពុំដឹងថា បុរសរូបនោះមកពីខាងណា ហើយមានវិបត្តិធ្វើនោះទេ បានជាគិតខ្លីមកលោកទឹកពីលើទូកដសម្លា..ប់ខ្លួនបែបនេះ៕

Facebook Comments
Loading...