អតិថជនជិះរថយន្ត ក្រុមហ៊ុនឡានរិទ្ធមន្នី សម្តែងការហួសចិត្តចំពោះរថយន្តលួចបង្កប់ដឹកឈើ បង្កការលំបាកដល់អ្នកជិះ

0
1575

ភ្នំពេញ ៖ កាលពីថ្ងៃទី ១ខែមីនាឆ្នាំ២០២២ អតិថជនជិះរថយន្ត ក្រុមហ៊ុន ឡានរិទ្ធមន្នី សម្តែងការហួសចិត្តចំពោះ រថយន្តពាក់ស្លាកលេខ 3B6711 ភ្នំពេញ ដែលបាន លួចដឹកឈើ ដាក់ក្នុងរថយន្តបង្កការលំបាកដល់អ្នកជិះ។

ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុន ឡានរិទ្ធមន្នី ដឹកអ្នកដំណើរពីស្រុកអន្លុងវែងមកភ្នំពេញ លួចបង្កប់ដាក់ឈើ នៅកន្លែងផ្លូវចេញចូលនៃរថយន្ត លុះមកដល់កំពង់ធំម៉ោង៤ម៉ោង៣០នាទី ដោយសារតែឃើញទង្វើរអ្នកបើកឡាន លួចដឹកឈើខុសច្បាប់នេះហើយ   បងប្អូនអ្នកដំណើរលោកបានតេមកប្រាប់អ្នកសារព័ត៌មាន និងផ្ញើទាំងរូបភាពមកជាមួយរថយន្តមួយគ្រឿងពណ៌លឿងចាស់ដែលមានផ្លាក់លេខ3B6711 ភ្នំពេញ ឲ្យជួយចុះផ្សាយដើម្បីឲ្យថៅកែក្រុមហ៊ុនបានដឹង។ ព្រោះថាទង្វើររបស់ អ្នកបើកឡានលួចដឹកឈើបែបនេះ មិនសមឡើយ ព្រោះវាបានបង្កការលំបាកដល់អ្នកជិះ ដើរចេញចូល ទៅរកកន្លែងអង្គុយ តែយ៉ាងណាក៏ដោយជុំវិញបញ្ហា នេះគេហទំព័រយើងមិនអាចសុំការបំភ្លឺ ពីអ្នកបើកបរនិងក្រុមហ៊ុន ខាងលើបានទេ យើងខ្ញុំរងចាំការបំភ្លឺជានិច្ច៕

Facebook Comments
Loading...