ស្នេហាត្រីកោណ ជម្លោះដណ្តើមស្រីមួយ ប្រុសពីរ ក្លាយជាហឹង្សា ទាញកាំ.បិ.តផ្គា.ក់.កា.ប់ប្រហារឲ្យរបួស

0
405

ប៉ៃលិន ៖ ជម្លោះ ដណ្តើមស្រី រវាងយុវជនពីរនាក់ស្រឡាញ់ស្រីម្នាក់ ហើយក៏បានណាត់ ជួបចរាចជជែក តឹងសសៃក ដក់ទាមទារឲ្យ ខាងស្រីជ្រើសរើសម្នាក់ក្នុងចំណោមពួកគេ ចុងក្រោយខាងស្រី ជ្រើសរើសម្នាក់ បង្កទៅជាឈ្លោះទាស់ទែងគ្នា ទើបឈានដល់ជនដៃដល់ទាញយកកាំបិ.តផ្គា.ក់កា.ប់យុជនម្នាក់ទៀតអោយរងរបួសរួចគេចខ្លួនបាត់។

ករណីនេះបានកើតឡើងកាលពី  កាលពីវេលាម៉ោង២៤ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកម្លេះ។ លុះកើតទុក្ខមិនសុខចិត្ត កាលពីវេលាម៉ោង០៩ និង៣៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដើម្បី អោយ សមត្ថកិច្ចស្រាវជ្រាវ រក ជនបង្ក យកទៅសាកសួរនិងមានចំណាត់ការតាមផ្លូវច្បាប់។

ប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងករណីហិ.ង្សា.ដោយចេតនាមួយ ពីជនរងគ្រោះឈ្មោះ សែម លីហាយ ដែលកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបូរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ប្រភពដដែលបន្តទៀតថា ជនរងគ្រោះមានឈ្មោះ សែម លីហាយ ភេទប្រុស អាយុ២២ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសដៃខាងឆ្វេងដេរ០២ថ្នេរ)។ ចំណែកជនបង្កមាន ឈ្មោះ វិត ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅភូមិជាមួយគ្នា។

ប្រភពបញ្ជាក់ថា ករណីខាងលើ រហូតបង្កជាហឹង្សានេះ មូលហេតុមក ពី រឿង ស្នេហាត្រីកោណរវាងយុវជនពីរនាក់ស្រឡាញ់ស្រីម្នាក់ លុះខាងស្រីចិត្តមិនដាច់ ដោយស្រឡាញ់ទាំងពីរនាក់  ប៉ុន្តែយុវជនទាំងពីនាក់មិនព្រមទាមទាឲ្យខាងស្រីជ្រើសរើសម្នាក់ក្នុងចំណោមពួកគេ ។លុះក្រោយមក កាលពីវេលាម៉ោង២៤ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ យុវជនទាំងពីរនាក់ បាន បានណាត់ជួប និយាយ ប្រកែកគ្នាចុះឡើងៗ ធ្វើ ឱ្យនារីជាសង្សារសម្រេចចិត្តយកម្នាក់ ទើបបង្កទៅជាឈ្លោះទាស់ទែងគ្នា ទើបឈានដល់ជនដៃដល់ទាញយកកាំបិ.តផ្គា.ក់កា.ប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសត្រង់ដៃឆ្វេងឈាមហូរ ដេរអស់ចំនួន០២ថ្នេរ រួចជនសង្ស័យក៏រត់គេចខ្លួនភ្លាមៗ ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងស្រាវជ្រាវតាមរកជនសង្ស័យ ដែលបានកាប់ប្រហារជនរងគ្រោះ រួចរត់គេចខ្លួន ដើម្បីយកមកចាត់ការតាមនីតិវិធីច្ចបាប់៕

Facebook Comments
Loading...