ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ហួសចិត្តករណីយកគោយន្ត ដឹកគ្រឿ ងញៀ ន បន្តកន្ទុយគ្នា ដូចដឹកជី 

0
571

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  កែ  គឹ ម យ៉ា ន  ប្រធាន អាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន  បាន សម្តែង ការ  ហួសចិត្ត យ៉ាង ខ្លាំង ចំពោះ ករណី យក គោ យន្ត ដឹក គ្រឿងញៀន បន្តកន្ទុយ គ្នា បម្រុង ចូល មក ខ្មែរ  ប៉ុន្តែ ត្រូវ បាន អាជ្ញាធរ ប្រទេស ឡាវ ធ្វើការ បង្ក្រាប បាន  ខណៈ គោ យន្ត ទាំងនោះ ធ្លាប់តែ ដឹក ជី នៅ ខេត្ត ជាប់ នឹង ព្រំដែន ខេត្ត  ស្ទឹង ត្រែង របស់ ខ្មែរ។

ថ្លែង ក្នុង ឱកាស អញ្ជើញ បើក សន្និបាត បូក សរុប លទ្ធផល ការងារ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ២០២១ និង លើក ទិស ដៅ ការងារ ឆ្នាំ២០២២ របស់ អាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿង នៅសណ្ឋាគារ សុខា ភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ នេះ ឯកឧត្តម  កែ  គឹ ម យ៉ា ន  បាន លើក ឡើង ថា « ប៉ុន្មាន ថ្ងៃមុន  ខេត្តស្ទឹងត្រែង  ឃើញ មក ពី ឡាវ  ហើយ គោ យន្ត ពី ដើម គេ យក ដឹក តែ ជី  តែ ឥឡូវ យក ដឹក គ្រឿងញៀន ទាំង កា រ៉ុ ងៗ  ហើយ ការ ដឹក នេះ គឺជា ការ ដឹក ដោយ ចំហរ … ។  លេង តែ អ៉ី ចឹ ង ងាប់ ដល់ ខ្មែរ  តែ ទោះជា យ៉ាងណា យើង អរគុណ ដល់ អាជ្ញាធរ ឡាវ ដែល ចាប់ បាន ទាន់ ពេលវេលា »  ។

ឯក ឧ តុ្ត ម បាន បញ្ជាក់ បន្ថែម ថា  គ្រឿងញៀន ដែល ធ្វើការ ដឹក ដោយ គោ យន្ត នោះ  គឺ មាន ចំនួន ជា បី គ្រឿង  ផ្ទុក គ្រឿងញៀន ប្រហែល ជាង ៦ រយ គីឡូក្រាម  ហើយ បម្រុង ដឹក ចូល មក ខ្មែរ  ប៉ុន្តែ ត្រូវ បាន អាជ្ញាធរ គេ ចាប់ បាន ដោយ ចៃដន  ខណៈ គេ ទៅ បង្ក្រាប ឡាន គេចពន្ធ នោះ  ។

បន្ទាប់ ពី មើលឃើញ ករណី នាំ ចូល គ្រឿងញៀន នៅ តែ បន្ត គួរ ឲ្យ ព្រួយបារម្ភ នោះ  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  កែ  គឹ ម យ៉ា ន  ក៏ បាន បន្ត អំពាវនាវ ដល់ អាជ្ញាធរ រាជធានី – ខេត្ត ទាំងអស់  ជា ពិសេស ខេត្ត ដែល ជាប់ នឹង ព្រំដែន  ប្រទេស ជិតខាង  គប្បី បង្កើន ការ បង្ក្រាប នូវ បទល្មើស មួយ នេះ បន្ថែម ទៀត  ដោយ មិន ត្រូវ ធ្វេសប្រហែស បន្ត ទៀត នោះ ឡើយ  ខណៈ គ្រឿង នេះ បាន ធ្វើ ឲ្យ ប៉ះពាល់ ដល់ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម នោះ ។

ជាមួយ គ្នា នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  ក៏ បាន អំពាវនាវ ដល់ អាជ្ញាធរ ទាំងអស់ គប្បី ត្រួតពិនិត្យ ឲ្យ បាន ច្បាស់លាស់ ផង ដែរ ចំពោះ ការ នាំ ចូល នៅ សារធាតុ គីមី  ដោយសារ ធាតុគីមី ខ្លះ ត្រូវ បាន ឈ្មួញ ទុច្ចរិត លួច នាំ មក ដើម្បី ធ្វើ គ្រឿងញៀន ផ្សំ  ខណៈ ករណី នេះ ធ្លាប់ មាន  ហើយ បង្ក្រាប បាន នៅ ខេត្តកំពង់ស្ពឺ កាលពី កន្លង ទៅ ថ្មីៗ នេះ៕

Facebook Comments
Loading...