ប្តី្កកំហូច តែងតែបង្កហិង្សាលើប្រពន្ធ ត្រូវបានប្រពន្ធប្តឹងប៉ូលិសឲ្យឃាត់ខ្លួននៅក្រុបាត់ដំបង

0
737

បាត់ដំបង ៖ យោងតាមផែនការងារធនធានមនុស្ស ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញផ្សាយ បានឲ្យដឹងថា បុរសម្នាក់ដែលតែងតែបង្កហិង្សាលើប្រពន្ធ នៅក្រុបាត់ដំបង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជួនទៅតុលាការ ចាត់ការតាមនិតិវិធី។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង ផ្នែកជំនាញធ្វើការឃាត់ខ្លួន ជនសង្ស័យ០១នាក់មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បន្ទាប់ពីបង្កហិង្សាវាយដំប្រពន្ធជាច្រើនសារ។ ជនសង្ស័យមានឈ្មោះ ពេជ្រ សុវណ្ណមុនី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមនគរបាលបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឡាដាំង គីមឡាង ភេទស្រី អាយុ២១ ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យជនរងគ្រោះរងរបួសលើផ្ទៃមុខយ៉ាងដំណំ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន ហើយនេះក៏ជាលើកទី០២ហើយដែលខ្លួនប្រព្រឹត្តទង្វើបែបនេះ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលក្រុងបាត់ដំបងបានរៀបចំសំ ណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕

Facebook Comments
Loading...