ប្រជាពលរដ្ឋរស់នៅមិនស្របច្បាប់លើចំណីផ្លូវ១៥១ នៃបឹងតាមោក បា​នស្មាក់ចិត្តព្រមទទួលយកដីឡូត៍ទំហំ៥មx ១៨ម ជាថ្នូរនៃការដោះដូ

0
3000

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានប្រគល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋចំនួន១៥គ្រួរសា ដែលរស់នៅមិនស្របច្បាប់លើចំណីផ្លូវ១៥១ នៃបឹងតាមោក ហើយបានស្មាក់ចិត្តព្រមទទួលយកគោលនយោបាយក្នុងការដោះដូដីចេញពីដីបឹងតាមោក ដែលដីឡូត៍ទំហំ៥មx ១៨ម ដែលនេះជាកាដូដ៏មានតម្លៃ ជាថ្នូរនៃការយល់ដឹង និងស្ម័គ្រចិត្តចាកចេញពីការរស់នៅមិនស្របច្បាប់នេះ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខណ្ឌព្រែកព្នៅ។

ក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធនេះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលរស់នៅលើចំណីផ្លូវ១៥១ ក្នុងបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ជាប់ព្រំប្រទល់សង្កាត់ពញ្ញាពន់ ដែលជាកន្លែងរស់នៅមិនរៀបរយបានស្ម័ក្រចិត្តព្រមទទួលយកដីដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំជូន ដែលមានទំហំ ៥.ម x ១៨ម សម្រាប់ពួកគាត់សាងសង់លំនៅដ្ឋានរស់នៅស្របច្បាប់ ដែលទាំងនេះគឺជាការខិតខំរួមគ្នាពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោម។

លោកបន្តថា ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលមករស់នៅលើដីសាធារណៈរបស់រដ្ឋ ហើយទទួលរងនូវផលពាល់ពីការរៀបចំជួសជុលពង្រីកផ្លូវ១៥១ ហើយប្រជាពលរដ្ឋដទៃទៀតដែលមិនទាន់ឯកភាពនៅឡើយ សូមរុះរាន់មកកុំឲ្យខកពេលឲ្យសោះ។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែខិតខំធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងចូលរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ប្រ​កបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្ម័ក្រចិត្តព្រមទទួលយកគោលនយោបាយនាពេលនេះគឺក្នុងមួយគ្រួរសាទទួលបានផ្លង់ដីស្របច្បាប់មានដីទំហំ ៥.ម x ១៨ម -អង្គរ ២៥គីឡូក្រាម -ត្រីខ ១យួរ -ទឹកស៊ីអ៊ីវ១យួរ -ទឹកត្រី១យួរផងដែរ៕

Facebook Comments
Loading...