ហួសចិត្ត ប្តីកំហូចសុំប្រពន្ធ រួមរក្ស ដែលប្រពន្ធទើបនិងសម្រាលកូនបាន១០ថ្ងៃ ហើយប្រពន្ធមិនព្រម ដុតផ្ទះខ្លួនឯងឆេះគ្មានសល់សំណាងល្អប្រពន្ធងើបបីកូនចេញទាន់

0
7810

កំពង់ស្ពឺ ៖ ដោយសារតែតណ្ហា បាំងមុខបុរសម្នាក់ លែងគិតពិចារណ ខឹងប្រពន្ធទើបនិងសម្រាលកូនបាន១០ថ្ងៃ មិនអោយរួមរក្ស ក្តៅចិត្តដុតផ្ទះខ្លួនឯងឆេះ យ៉ាងសន្ធោសន្ធៅ ខណះប្រពន្ធនៅលើផ្ទះសំណាងល្អ គាត់ព្យាយាមបីកូន ទើបនិងកើតបាន១០ថ្ងៃ គេចចេញផុតពីអណ្តាតភ្លើង ក្រោយកើតហេតុជនបង្កត្រូវបានប៉ូលិសឃាត់ខ្លួន។

ការឃាត់ប្តីកំហូចនេះ បានធ្វើឡើងនៅម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅភូមិត្រពាំងទឹកជ្រៅ ឃុំផុង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។  តាមសម្តីរបស់ឈ្មោះ ពេន តូណា ភេទស្រី អាយុ៣៨ឆ្នាំ(ជាប្រពន្ធ) រស់នៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា គាត់ទើបសម្រាលកូនបាន១០ថ្ងៃ ហើយត្រូវប្តីឈ្មោះ សុន បូរ៉ា អាយុ ៤២ ឆ្នាំសុំដេកជាមួយ តែគាត់ប្រកែកមិនព្រមតាមការសុំរបស់ប្តី ហើយក៏ឈានដល់មានការឈ្លោះប្រកែក និងកើតជាហឹង្សា។ ក្រោយមកទៀតប្តីរបស់គាត់ក៏បានដុតផ្ទះខ្លួនឯងចោល ខណៈរូបគាត់ និងកូនតូចកំពុងដេកលើផ្ទះ។ ឃើញដូច្នេះ គាត់ក៏បានបីកូនរត់ចុះពីផ្ទះ គ្រាដែលភ្លើងកំពុងឆេះខ្លាំង។

ស្ត្រីជាប្រពន្ធបានបន្តថា ផ្ទះរបស់គាត់ គឺធ្វើពីឈើប្រកស័ង្កសី ជញ្ជាំងក្តា មានទំហំ៥ម៉ែត្រគុណ និង៦ម៉ែត្រ ត្រូវបានប្តីដុតឆេះខ្ទេចគ្មានសល់។ ក្នុងនោះដែរ ម៉ាស៊ីនបូម ស្រូវ លុយ និងឯកសារផ្ទាល់ខ្លួនក៏ត្រូវបានឆេះគ្មានសល់ផងដែរ។

លោកវរសេនីយ៍ទោ ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកក៏បានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ តែក្រោយទៅដល់ផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់មិនអាចសង្គ្រោះបាន តែកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបុរសជាប្តីនាំខ្លួនមកកាន់អធិការដើម្បីសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...