ផ្ទះចំនួន៧ខ្នងបានដួលរលំ របើកជញ្ជាំង និងដំបូលទាំងស្រុង ដោយសារភ្លៀង និងខ្យល់កន្ត្រាក់ ក្នុងភូមិដំរឹប

0
316

កំពង់ស្ពឺ ៖ ផ្ទះចំនួន៧ខ្នងបានដួលរលំ របើកជញ្ជាំង និងដំបូលទាំងស្រុង ដោយ​សារភ្លៀង និងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង០៤ នឹង៣៥នាទី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះនៅក្នុងភូមិដំរឹប ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ស្ពឺ។

ផ្ទះចំនួន០៧ខ្នងដែលដួលរលំ ប៉ើងដំបូល និងរបើកជញ្ជាំងទាំងស្រុងនេះ-ផ្ទះទី១ ឈ្មោះ ហ៊ុម សារិទ្ធិ អាយុ២៣ឆ្នាំប្រពន្ធឈ្មោះ ចេក ម៉ៅ អាយុ២៤ឆ្នាំក្នុងបន្ទុកមានចំនួន០២នាក់ស្រី ០១ នាក់ខូចខាតគោយន្ត០១គ្រឿងនិងរលំផ្ទះ។ -ផ្ទះទី២ ឈ្មោះ ព្រុំ ឡុញ អាយុ៥៤ឆ្នាំប្រពន្ធឈ្មោះ គាំ មុំ អាយុ៤១ឆ្នាំក្នុងបន្ទុកចំនួន០៦នាក់ស្រី០១នាក់របើកជញ្ជាំងនិងសំបូលទាំងស្រុង។ -ផ្ទះទី៣ ឈ្មោះ ឃុំ រាំង អាយុ២៦ឆ្នាំប្រពន្ធឈ្មោះ ចេក ញ៉ុច អាយុ២៥ឆ្នាំក្នុងបន្ទុក០៤នាក់ស្រី០១នាក់។ និង-ផ្ទះទី០៤ ឈ្មោះ អៀង ដុំ អាយុ២៧ឆ្នាំប្រពន្ធឈ្មោះ សាំង ស្រីនិច អាយុ២៣ឆ្នាំក្នុងបន្ទុក០៦នាក់ស្រី០៣នាក់របើកដំបូលមួយចំហៀង។

ចំណែកផ្ទះចំនួន០៣ទៀតគ្រាន់តែរបើកដំបូលបន្តិខបន្តួចប៉ុណ្ណោះ ការខូចខាតផ្ទះដោយសារភ្លៀង និងខ្យល់កន្ត្រាក់នេះ មិនទាន់ដឹងពីរបាយណ៍ការថា មានមនុស្សរងរបួស ឬខាតបង់ថវិការអស់ប៉ុន្មាននោះឡើយ៕

Facebook Comments
Loading...