លោក Macron បានព្រមានលោក Biden ថាហៅលោកPutin ថាជាអ្នកកាប់សម្លា.ប់ គឺអាចធ្វើឲ្យសង្រ្គាមនៅអ៊ុយក្រែនកាន់តែអាក្រក់ខ្លាំង

0
535

បរទេស ៖ បន្ទាប់ពីលោក Joe Biden បានធ្វើការអត្ថាធិប្បាយទាំងមិនបានព្រាងទុក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញកាលពីចុងសប្តាហ៍ ហៅមេដឹកនាំរុស្ស៊ីលោក Vladimir Putin ថាជាអ្នកកាប់សម្លាប់ និងនិយាយថា លោកមិនគួរត្រូវបានអនុញ្ញាតឲ្យបន្តកាន់អំណាចឡើយ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា ការបោះពាក្យសម្តីមិនប្រយ័ត្ន នឹងធ្វើឲ្យសង្រ្គាមនៅអ៊ុយក្រែនកាន់តែអាក្រក់ខ្លាំងជាងនេះទៀត។

លោក Macron បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា គោលដៅធំ​គឺ មាន​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ហើយ​បន្ទាប់​មក​ការ​ដក​ទ័ព​រុស្ស៊ី។ រឿងនេះ​នឹង​មិន​អាច​ទៅ​រួច​ទេ បើសិនជាមានការបោះពាក្យសម្តី ឬការធ្វើសកម្មភាពនានា ដោយមិនប្រយ័ត្ន។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអាមេរិកបានបដិសេធថា លោក Biden មិនបានអំពាវនាវឲ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ីឡើយ បន្ទាប់ពីលោកបានធ្វើការអត្ថាធិប្បាយទាំងមិនបានព្រាងទុក ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញកាលពីចុងសប្តាហ៍។

លោក Macron បានរក្សាការប្រាស្រ័យទាក់ទងជាមួយប្រធានាធិបតីរុស្ស៊ីពេញមួយវិបត្តិអ៊ុយក្រែន ហើយនិយាយថា លោកនឹងនិយាយទៅកាន់លោក Putin ក្នុងរយៈពេលពីរថ្ងៃខាងមុខ ដើម្បីរៀបចំការជម្លៀសជនស៊ីវិលចេញពីទីក្រុងកំពង់ផែ Mariupol ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង៕

Facebook Comments
Loading...