ដឹងមូលហេតុពិតហើយករណី មន្ត្រីនគរបាលនៅខេត្តសៀមរាប ម្នាក់ប្រើហឹង្សាទៅលើកូនស្រីចុងអាយុ១៣ខែ ផ្អើលពេញបណ្តាញសង្គម មូលហេតុមកពីរឿងមួយនេះ

0
463

សៀមរាប ដឹងមូលហេតុពិតហើយ ករណីមន្ត្រីនគរបាលម្នាក់ ឈ្មោះ លក្ខិណា វរៈរឹទ្ធ មាន ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រើហិ..ង្សាទៅលើកុមារីអាយុជាង១ឆ្នាំ ជាកូនចុង បណ្តាលឲ្យរងរបួស ពេញរៀងកាយ ផ្អើលពេញបណ្តាញសង្គម ជនដៃដល់បានសារភាពថា មូលហេតុដោយសារ ខ្លួនគេគ្រឺតនិងខ្នាញ់កូនស្រី នឹងពេកទើបធ្វើបែបនេះ ហើយម្យ៉ាង យំលួងមិនព្រមបាត់ ទើបខំាតែម្តងទៅ។

ការសារភាពរបស់ មន្ត្រីនគរបាលរូបនេះបានធ្វើឡើងក្រោយពីលោកស្រី ដួង ថាវរី  ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកកិច្ចការងារ ប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ដឹកនាំសមត្ថកិច្ចជំនាញចុះទៅ ឃា.ត់ខ្លួន ជនដៃដល់រូបនោះ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ មីនា បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនិ.តិ.វី.ធី។

យោងតាមចម្លើយសារភាព របស់ជនដៃដល់ឈ្មោះ លក្ខិណា វរៈរឹទ្ធ បានបញ្ជាក់ថា រូបគេបានយកឈ្មោះ តាន់ សុខហ្គេច ស្រីអាយុ២៣ឆ្នាំធ្វើជាប្រពន្ធ គឺតាំងពីឆ្នាំ២០១៩ មកម៉្លេះតែពួកគេទាំងពីរមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទេ ហើយពេលដែលបានស្គាល់គ្នាជាប្ដីប្រពន្ធគឺពេលនោះ តាន់ សុខហ្គេច ជាស្ត្រីមេម៉ាយមាន កូនស្រីម្នាក់ឈ្មោះ ស៊ឹង សុខកណ្ណិការ រួចទៅហើយ។ បន្ទាប់មកខ្លួនក៏បាននាំប្រពន្ធមករស់នៅក្នុងផ្ទះរបស់ខ្លួនដើម្បីបានជួយមើលថែម្តាយព្រោះ ខ្លួនទៅរៀននៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម នៅឯខេត្តកំពង់ស្ពឺ។ រហូតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ពេលនោះខ្លួនបានសុំច្បាប់សាលា មកផ្ទះ ពេលនោះខ្លួនគេពិតតជាបានធ្វើសកម្មភាពខាំទៅលើផ្ទៃមុខកូនស្រី កណ្ណិការ ពិតមែនគឺដោយសារកូនលួង មិនបាត់ ហើយខ្លួនខ្នាញ់ទើបធ្វើបែបនេះ ពេលនោះប្រពន្ធខ្លួនក៏បានស្តីបន្ទោសខ្លួនដែរ ហើយរូបគេក៏បានសន្យាថាឈប់ប្រព្រឹត្តដូច្នេះទៀតហើយ។

ក្រោយមកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខ្លួនបានណាត់ប្រពន្ធ ដើម្បីទៅលេងកម្សាន្ត នៅឯកំពង់សោមជាមួយគ្នា ក្នុងថ្ងៃនោះនៅពេលដែលជួបប្រពន្ធ ខ្លួនក៏បានយកកូនដើរ លេង តែនៅពេលនោះខ្លួនខ្នាញ់នឹងកូនស្រីពេក ក៏បានធ្វើសកម្មភាពខាំកូនស្រីម្តងទៀត គឺខាំថ្ពាល់ទាំងសងខាងដ៏ខាំស្មា ខាំក្បាលពោះ ខាំចង្កា ខាំបបូរមាត់លើ-ក្រោម នឹងខាំត្រចៀកទៀត តែនៅពេលដែលខ្លួនខាំបបូរមាត់កូនវាគេចទើបបណ្ដាលឱ្យមាត់ប៉ះនិង ធ្មេញត្រង់បបូរមាត់ក្រោមហើយហូរឈាម លើកនេះប្រពន្ធខ្លួនក៏បានស្ដីបន្ទោសហើយខ្លួន ក៏ បានសុំទោសផងដែរ។ លុះស្អែកឡើងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ខ្លួនបាននាំប្រពន្ធកូនទៅដើរលេងនៅឯឆ្នេរអូរត្រេះជាមួយមិត្តភក្តិ ពេលនោះនាំគ្នាផឹកស៊ីរហូតដល់ម៉ោង ១១និង៤០នាទី ពេលនោះខ្លួនក៏បានលើកកូនស្រីពរដើរលេងតាមមាត់ឆ្នេរំពេចនោះកូនយំលួងមិនបាត់ខ្លួនខ្នាញ់ពេកក៏បានធ្វើសកម្មភាពខាំកូនដូចលើកមុន ហើយពេលនោះកូនបានលូកដៃចូលមាត់ ខ្លួនក៏បានខាំម្រាមដៃ បណ្ដាលឱ្យដាច់គល់ក្រចកម្រាមដៃកណ្ដាល(ដៃខាងឆ្វេង) បណ្តាលឱ្យមានឈាម ពេលនោះប្រពន្ធខឹង នឹងសកម្មភាពរបស់ខ្លួនដែលបានធ្វើទៅលើកូន ហើយបានថតរូបកូនដែលកំពុងមានស្លាកស្នាមដោយសារខ្លួននេះរួចក៏បានយកទៅបង្ហោះក្នុង បណ្ដាញសង្គមហ្វេសប៊ុកតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន សមត្ថកិច្ចនៃស្នងការនគរបាលខេត្តសៀមរាបកសាងសំណុំរឿងបញ្ជយនទៅកាន់តុលាការ សាលាដំបូងខេត្តដើម្បី ចាត់ការទៅតាមនិតិវិធីច្បាប់។   នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត សៀមរាប បានសម្រេចដាក់ពន្ធនាគារ លោកលក្ខិណា វីរៈរិទ្ធ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន តាមក្រមព្រហ្មទណ្ឌ២១៩ ចំណុច១ ចោទពីបទហឹង្សា ដោយមានស្ថានទម្ងន់ទោស ទាក់ទង និងជនរងគ្រោះចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ពី ៤លាន ទៅ១០លានរៀល។

ជុំវិញបញ្ហានេះ មហាជនបានបញ្ចេញមតិថា បើតាមចម្លើយរបស់ មន្ត្រីនគរបាលរូបនេះអះអាងថា ខ្លួនគ្រឺតខ្នាញ់កូនដើមនេះពេកហើយយំលួងមិនព្រមបាត់ ទើបខំាបែបនេះ ។តាមមើលសកម្មភាព និងចម្លើយរបស់មន្ត្រីរូបនេះស.ង្ស័យកើតរោ.គចិ.ត្តកម្រិតធ្ង.ន់ទើបធ្វើរឿងដែលមិនគួរធ្វើបែបនេះ ឥឡូវមានតែច្បា.ប់ទេទើបអាចរកយុត្តិធម៌ជូនកុ.មា.រី.រ.ងគ្រោះបាន៕

Facebook Comments
Loading...