សឿងមែន ឃើញប្រពន្ធគេស្អាត ទើបមកពីចូលរួមមង្គលការកូនអ្នកភូមិវិញទ្រាំមិនបាន ចូលទៅចាប់រំលោភបានសម្រច តែសំណាងអាក្រក់ ត្រូវប្តីគេមកទាន់ធ្វើរឿងនេះ

0
4689

រតនគិរី ៖ បុរសកំហូចម្នាក់ បានតាមដាន ឃើញប្រពន្ធគេស្អាត ទើបមកពីចូលរួមមង្គលការកូនអ្នកភូមិវិញ ទ្រាំមិនបានចូលទៅចាប់ រំលោភបានសម្រច បានខណះពេលបុរសជាប្តីនារីរងគ្រោះកំពុងផឹកស៊ីសប្បាយ អើងកងនៅក្នុង មង្គលការកូនអ្នកភូមិ តែសំណាងអាក្រក់ ត្រូវប្តីគេមកទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច ដែលករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ទឹកផ្ទះឈ្មោះ រចំ ចន្ទី ជាជនរងគ្រោះ ស្ថិតនៅក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេវ ភីនរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។  រីឯជនរងគ្រោះឈ្មោះ រ.ច.ច.ន អាយុ២៥ឆ្នាំ ជនជាតិច្រាយ ដូចគ្នា  មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ។

របាយការណ៍ដដែលបានបញ្ជាក់អំពីដំណើររឿងហេតុ ថានៅមុនពេលកើតហេតុ ជនរងគ្រោះនិងប្ដីបានទៅហូបការគេក្នុងភូមិរបស់ខ្លួន ចំណែកជនសង្ស័យក៏បានទៅដូចគ្នាដែរ នៅថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៩និង០០នាទី លុះដល់ម៉ោងប្រហែលជិត២២និង០០នាទី ជនរងគ្រោះក៏បានឈឺបត់ជើងតូច ក៏ឲ្យប្ដីរបស់ខ្លួនជូនមកផ្ទះដើម្បីចូលក្នុងបន្ទប់ទឹកនៅផ្ទះ ហើយប្ដីជូនមកដល់ផ្ទះរួចក៏ត្រឡប់ទៅកន្លែងកម្មវិធីវិញ។ ប្រភពដដែលបន្តថា ក្រោយបត់ជើងរួច ជនរងគ្រោះចេញពីបន្ទប់ទឹកបើកទ្វារចូលផ្ទះរៀបនឹងបិទវិញ ស្រាប់តែជនសង្ស័យ មកដល់ទាញទ្វារយកដៃបិទមាត់ខ្ទប់មិនឲ្យស្រែក ហើយ អូសជនរងគ្រោះទៅក្រោយបន្ទប់ធ្វើសកម្មភាព រំលោភរហូត បានសម្រេច ហើយដើរចេញបាត់ទៅ លុះក្រោយមក នៅវេលាម៉ោង២២និង៥០នាទី ប្ដីក៏ត្រឡប់មកផ្ទះវិញ ហៅប្រពន្ធឲ្យបើកទ្វារ ប្រពន្ធក៏រត់មកបើកហើយប្រាប់ប្ដីថា «គេចាប់រំលោភខ្ញុំហើយបង»។ បន្ទាប់ពីប្រពន្ធប្រាប់ពីដំណឹងនេះ ស្វាមីក៏ឃាត់បានជនសង្ស័យនៅនឹងកន្លែង និងបានទាក់ទងសមត្ថកិច្ច យកទៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ហើយកាលពីថ្ងៃទី ២០មីនា ឆ្នាំ២០២២៕

Facebook Comments
Loading...