លែ.ងលះ..គ្នាបា.ន៥ខែ អតី..តប្តីមិ.នទាន់អស់អា..ល័យ សុំ.ជានាគ្នាវិញ តែប្រពន្ធមិ..នព្រ.ម  ធ្វើរឿ..ងនេះ ដា.ក់ ប្រពន្ធនិងកូន២នាក់កំពុងដេកបណ្តាលឱ្យរបួសធ្ងន់

0
801

តាកែវ ៖ ពិតជាសា.ហា.វ ខ្លាំងណាស់បុរសម្នាក់ ខឹង សុំអតី ត ប្រពន្ធជានាគ្នាវិញ តែប្រពន្ធមិនព្រម បាន យកទឹកអាស៊ីតជះទៅលើ ប្រពន្ធនិងកូនបណ្តាលឲ្យរលា.កពេញខ្លួ.នរងរបួសធ្ង.ន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់បានគេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ។

តាមការរៀបរាប់របស់បងប្អូនជនរងគ្រោះបានឱ្យដឹងថា ជនដៃដល់ឈ្មោះខាយ ទ្រី ហៅឌឹក ភេទប្រុស អាយុ៣៩ឆ្នាំ ដោយជនដៃដល់និងជនរងគ្រោះជាអតីតប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការរយៈពេលជិត២០ឆ្នាំមកហើយ និងមានកូនប្រុសស្រី២នាក់ជាចំណងដៃ។ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នាក៏បានលែងលះគ្នាអស់រយៈពេល៥ខែមកហើយ ប៉ុន្តែក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម។ សាក្សីបានបន្តថា លុះមកដល់យប់ថ្ងៃកើតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះ ហើយដោយសារតែយប់ជ្រៅទៅហើយជនរងគ្រោះក៏បានឃាត់អតីតប្តីនោះឱ្យសម្រាកនៅផ្ទះមួយយប់សិន ដោយជនដៃដល់ដេកខាងលើផ្ទះ ចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។ ខណៈដែលជនរងគ្រោះនិងកូនៗកំពុងដេកលង់លក់ស្រាប់តែជនដៃដល់បានយកទឹកអាស៊ីតមកជះពីលើបណ្តាលឱ្យរលាកទាំងម្តាយនិងកូនរងរបួ.សធ្ង.ន់ ហើយភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់ទៅ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ក្រុមគ្រសារជនរងគ្រោះ បានសំណូមពរដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមេត្តាតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ផង៕

Facebook Comments
Loading...