ឈុតតំណាងជាតិកម្ពុជា ឈ្មោះ«អនុក្សត្រី បាយសីតេជៈ» ត្រូវបានអ្នកគាំទ្រថៃប្រឆាំង និងបានលើកឡើងបែបនេះ….

0
9588

ភ្នំពេញ ៖ ឈុតតំណាងជាតិ ឈ្មោះ«អនុក្សត្រី បាយសីតេជៈ» ដែលច្នៃដោយអ្នកច្នៃម៉ូដ លី ភត្ត្រារដ្ឋហ្វុង ត្រូវបានខាងប្រទេសថៃ អ្នកទើសមួយចំនួនយល់ថា មិនល្អនិងមិនគាំទ្រ ដោយគេបានសរសេរថា ប្រឆាំងនឹងការស្លៀកពាក់បែបនេះ ហើយបណ្តាអ្នកគាំទ្រថៃ បានបដិសេធ និងសំលៀកបំពាក់ជាតិរបស់ MQC មួយនេះ។

អ្នកគាំទ្រថៃបានលើកឡើងថា វាពិតជាមិន ស័ក្តិសមទេ ដែលរបស់អស់ទាំងនេះ ជារបស់ដែលប្រជាជនឡាវ និងថៃ គោរពបូជា។ តើអ្នកយកធ្វើឈុតមួយនេះឡើងមកបាន ដោយរបៀបណា? ដាក់បាយសី លើជើង យករបស់ខ្ពស់ធ្វើដាក់នៅន្លែងទាប។

ភ្លាមៗអ្នកច្នៃម៉ូដនេះ បានព្រលះទៅវិញ ដោយបង្ហាញ នូវហេតុផលច្បាស់ៗពន្យល់ដល់ភាគីថៃវិញថា សុំបកស្រាយតែប៉ុន្នឹងមុនប្រកួត។ តួនាង ជាតួរបាយសីពីដើមដល់ចុង គឺប្រៀបប្រដូចតួនាងជាបាយសីទាំងមូល ត្រង់ជើងគឺប្រៀបជាដើមចេករំព័ន្ធដោយក្បាច់បាយសីតែម្ដង។ ត្រង់ពេលបាយសីធ្វើពិធីរួចបោះចោលដើរជាន់ពីលើវិញ ហេតុអីក៏មិនរអៀសខ្លួនផង ទោះបោះចោលក៏នៅជាបាយសីគោរព រឺមួយបោះចោលហើយលែងមានន័យ អ្វីៗយើងជាអ្នកបង្កើត ដូច្នេះរាល់មតិរិះគន់ក្នុងន័យស្ថាបនាក្រុមយើងខ្ញុំទទួលយក តែសូមកុំជាន់ពន្លិច អរគុណសម្រាប់ការគាំទ្រឈុតមួយនេះ។ អរគុណប្រជាជនថៃដែរឈឺក្បាលនៅមិនសុខ។Miss Queen Cambodia។ ការប្រឡងនេះ បានកំពុងរៀបចំធ្វើឡើងនៅក្នុងស្រុក ដោយមានបវរកញ្ញាភេទទី៣ ច្រើនរូបមកប្រជែងគ្នា ដើម្បីជែងមកុដ។ អ្នកឈ្នះនឹងបន្តទៅកាន់ឆាកអន្តរជាតិហើយ និងបង្វឹកហាត់បន្ថែមទៀត មុនពេលបានឡើងដល់ឆាកដ៍ពិសេសនៅឯក្រៅប្រទេស៕

Facebook Comments
Loading...