ទីតាំង ជល់មាន់ បៀ អាប៉ោងឆ្នាតយក្ស ជ្រកក្រោមស្លាកកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោនៅព្រំដែនស្វាយអាង៉ោង កំពុងបើកលេងយ៉ាងរលូន គ្មានការរំខានលោកស្នងការបន្តិចឡើយ

0
493

ព្រៃវែង ៖ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងជល់មាន់ក្នុងកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោនៅ ព្រំដែនស្វាយអាង៉ោង ក្នុងស្រុកកំពង់ត្របែក ខេត្ដព្រៃវែង បានបើកដំណើរការដោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់យ៉ាងគគ្រឹកគគ្រេងអាជ្ញាធរពាក់ពន្ធ័មិនមានវិធានការនិងការទប់ស្កាត់នោះឡើយ។

អ្នកអត់លុយអង្គុយទាយ បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងការស៊ីណូគ្មានស្លាកយីហោមួយកន្លែងនេះពួកគេចេញ ចូលលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយសុវត្ថិភាព មានទាំងអ្នកយាមកាមត្រឹមត្រូវទៀតផង ចំពោះខាង អាជ្ញាធរ និងសមត្ថកិច្ចវិញ ក៍បាច់បារម្ភដែរ ពោលគឺលេងល្បែងស៊ីសងជល់មាន់ម៉ា សប្បាយ។

ប្រភពដដែលបញ្ជាក់ថា ទីតាំង ជល់មាន់ បៀ អាប៉ោងឆ្នាតយក្ស ជ្រកក្រោម ស្លាកកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោនៅ ព្រំដែនស្វាយអាង៉ោង ភ្នាល់ចាញ់ឈ្នះ មួយគូៗរាប់ពាន់ដុល្លារ ឯណោះ។ ចំណេកអាជ្ញាធរ ហាក់មិនមានចំណាត់ការឡើយ បានត្រឹមធ្វើរបាយការណ៏ប្រាប់ថ្នាក់លើ យកលេសថាសណ្ឋគារគេមានច្បាប់ទម្លាប់ត្រឹមត្រូវ តែយ៉ាងណាក៏ដោយបើតាមច្បាប់ ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចេញអោយ បើកកាស៊ីណូ គឺមិនអនុញាតិឲ្យជនជាតិខ្មែរចូលលេងឡើយ។

ការមិនបង្ក្រាប ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនមានការទប់ស្កាត់ពលរដ្ឋខ្មែរ បែរជាបណ្ដែតបណ្ដោយពលរដ្ឋខ្មែរចូលលេងយ៉ាងរលូនទៅវិញដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស គល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើមជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គម។

សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោកស្នងការខេត្ដ មេត្តាចុះត្រួតពិនិត្យនិងទប់ស្កាត់ពលរដ្ឋខ្មែរក្រុមអ្នកញៀនល្បែងស៊ី សងជល់មាន់ដែលមានទីតាំងខាងលើនេះផង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ។ អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺឬមានការពន្យល់ពីអាជ្ញាធរពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕

Facebook Comments
Loading...