ទីក្រុងមូស្គូគ្មានផែនការដើម្បីកាន់កាប់ទឹកដីអ៊ុយក្រែនទេ ប្រតិបត្តិការដែលកំពុងដំណើរការនេះស្របតាមផែនការដើម ហើយនឹងត្រូវបញ្ចប់ដោយពេញលេញ និងតាមពេលវេលា

0
227

បរទេស ៖ ទីក្រុងមូស្គូគ្មានផែនការដើម្បីកាន់កាប់ទឹកដីអ៊ុយក្រែនទេ «រុស្ស៊ីមានសក្តានុពលគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងដំណើរការនេះស្របតាមផែនការដើម ហើយនឹងត្រូវបញ្ចប់ដោយពេញលេញ និងតាមពេលវេលា។

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីមានសក្តានុពលគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននេះកំពុងដំណើរការស្របតាមផែនការដើម ហើយនឹងត្រូវបញ្ចប់ដោយពេញលេញ និងតាមពេលវេលា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបើកប្រតិបត្តិការយោធាពិសេសមួយនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការស្នើសុំជំនួយពីមេដឹកនាំនៃសាធារណរដ្ឋ Donbass។ លោកបាននិយាយថា ទីក្រុងមូស្គូគ្មានផែនការដើម្បីកាន់កាប់ទឹកដីអ៊ុយក្រែនទេ៕(ប្រភព TASS )

Facebook Comments
Loading...