កម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបបាន រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៦គ្រឿងទៀត នៅខេត្ដក្រចេះ

0
5819

ក្រចេះ ៖ យោងតាមការបញ្ជាក់ពី លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានថ្លែងឱ្យដឹងថា កម្លាំងគយចល័តតំបន់៦ សហការជាមួយមន្ត្រីគយ និងរដ្ឋាករ ខេត្តក្រចេះ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្តក្រចេះ ចុះបង្រ្កាប នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ ចុះបង្ក្រាបបាន រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៦គ្រឿងទៀត។

រថយន្តស៊េរីទំនើបអត់ពន្ធទាំង៦គ្រឿង ខាងលើនេះរួមមានទី១៖ រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។ ទី២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។ ទី៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។ ទី៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។ ទី៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។ និងទី៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង៕

Facebook Comments
Loading...