លោកជា ខេមា ! ថ្មីត្រូវតែបណ្តុះបណ្តាល ចំណែកចាស់ត្រូវតែការ​ពារ មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ

0
207

ភ្នំពេញ ៖ ក្នុងការចុះចែកអំណោយរបស់លោក ឃួង ស្រេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌព្រែកព្នៅ ជូនប្រជាពលរដ្ឋចាស់ជរា ទីទាល់ក្រ តាមខ្នងផ្ទះ ក្នុងភូមិឌួង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ លោកជា ខេមា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បានមានប្រសាសាន៍ថា ក្នុងគោលការណ៍ថ្មីបានលើកឡើងថា ថ្មីត្រូវតែបណ្តុះបណ្តាល ចំណែកចាស់ត្រូវតែការពារ ព្រោះនៅក្មេងបំរើការងារ ពេលឈឺមានអ្នកមើលថែ តែដល់ពេលចាស់ទៅត្រូវកូនចៅបងប្អូន និងអាជ្ញាធរការពារមើលថែរក្សា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

លោកប្រធានក្រុមការងារ បន្តថាតាមរយៈលោក ឯកឧត្តមឃួង ស្រេង បានផ្តាំផ្ញើរសួរសុខទុកដល់បងប្អូនទាំងអស់គ្នា ដែលកន្លងមកឯកឧត្តមតែងតែដឹងសុខ ដឹងទុក្ខ ពីប្រជាពលរដ្ឋ និងមន្គ្រីបក្សគ្រប់កាលៈទេសជានិច្ច មិនថានៅជិតឫនៅឆ្ងាយនោះឡើយ ហើយក៍មិនប្រកាន់និន្នាការនយោបាយអ្វីដែរ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ត្រូវយោគយល់គ្នា ស្រលាញ់គ្នា យកអាសរគ្នា ដើម្បីបានសេចក្តីសុខក្នុងដំបូលសន្តិភាពតែមួយ។ ហើយសូមបងប្អូនទាំងអស់កុំភ្លើតភ្លើន និងតាមការញុះញង់របស់ពួកអគតិមួយចំនួនឲ្យសោះ ព្រោះយើងចង់បានសន្តិភាព។ ក្នុងនោះផងដែរលោកប្រធានក្រុមការងាចុះជួយសង្កាត់ បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបបួលគ្នាទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កា​ត់​ឆ្នាំ២០២២ និងការបោះឆ្នោតសកលនាឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២០គ្រួរសានាពេលនោះ មានក្នុងមួយគ្រួរសាៗទទួលបានរួមមានអង្ករ២៥គីឡូក្រាម មីចំនួន០១កេស ទឹកស៊ីអ៊ីវចំនួន០១យួរ ថ្នាំពេទ្យចំនួន០១កញ្ចប់ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...