តើហ៊ានទេ! អ្នកស្នងលោកតាសេនាប្រមុខនាគខ្មៅ ប្រកាសបបួលលោកគ្រូមហាជ័យ ដែលល្បីថាបរមីស្តេចនាគចូលសណ្ឋិតប្រកួតសាកល្បងមន្តវិជ្ជា

0
9423

ភ្នំពេញ ៖ ក្រោយពីល្បីល្បាញ ផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក ជុំវិញរឿងលោក គ្រូមហាជ័យ រៀបចំធ្វើពិធីរំឭកនឹកគុណដល់ស្តេចនាគនៅភូមិសាស្ត្រកណ្ដាលទន្លេចតុមុចរួច ប្រកាសថាមានបារមី ព្រះម៉ែនាគ ចូលសណ្ឋិត ពេលនេះអ្នកស្នងលោកតាសេនាប្រមុខនាគខ្មៅ ប្រកាសបបួលលោកគ្រូមហាជ័យ ប្រកួតសាកល្បងមន្តវិជ្ជាការលេងទឹកក្ដៅកាត់អណ្ដាតចាក់បំពងកចាក់មាត់និងដើរលើភ្លើង តើហ៊ានទេ?។

ការប្រកាសបបួលប្រកួតគ្នានេះបានធ្វើឡើង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញ បន្ទាប់ពីមហាជនពិសេសអ្នកប្រើប្រាស់ជាច្រើនបានផ្ទុះការភ្ញាក់ផ្អើលនិងចាប់អា រម្មណ៍គ្រប់គ្នាដោយខ្លះរិះគន់ ខ្លះគាំទ្រហើយខ្លះទៀតសើចចំអកផងដែរ ក្រោយឃើញសកម្មភាពរបស់ គ្រូមហាជ័យ ដែលប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់លោកគ្រូមហាជ័យ ដែលមានឈ្មោះពិតថា ឆេង ប៉េងគុណ និងគ្រូមហាជុំ រួមទាំងមនុស្សមួយចំនួនបាននាំគ្នារៀបចំធ្វើពិធីរំឭកនឹកគុណដល់ស្តេចនាគនៅភូមិសាស្ត្រកណ្ដាលទន្លេចតុមុខដើម្បីសុំសេចក្ដីសុខ សប្បាយ ព្រមទាំងប្រកាសថាមានបារមីស្ដេចនាគចូលសណ្ឋិតទៀតផង។ នេះបើយោងតាមការរៀបរាប់របស់លោក អ៊ឹម ជីវ៉ា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

ការធ្វើវិធីរបស់លោកគ្រូមហាជ័យ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកគ្រូរូបនេះ បានបង្ហាញពីសកម្មភាពធ្វើពិធីបួងសួងដល់ស្តេចនាគរាជ្យ ហើយនៅពេលនោះថា មាន បារមីព្រះម៉ែនាគ ចូលសន្ធិត ធ្វើឲ្យគ្រូមហាជ័យ ចូលរូបរេរាំយ៉ាងល្វតល្វន់ ហើយថែមទាំង មានការថតវីដេអូផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ថែមទៀតផង។

តាមការកត់សម្គាលភ្លាមៗនៃការរៀបចំពិធីនេះដោ យមានទាំងការបង្ហោះLiveផ្ទាល់នៅលើផេកសារព័ត៌មានមួយចំនួនដែលបានទៅផ្តិតយកសកម្មភាពដោយផ្ទាល់នោះគេឃើញមានប្រិយមិត្តជាច្រើនបា ននាំគ្នាតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ បានបង្ហាញពីសកម្មភាពធ្វើពិធីបួងសួងដល់ស្តេចនាគរាជ្យ ហើយនៅពេលនោះថា មាន បារមីព្រះម៉ែនាគ ចូលសន្ធិត ធ្វើឲ្យគ្រូមហាជ័យ ចូលរូបរេរាំយ៉ាងល្វតល្វន់ ហើយថែមទាំង មានការថតវីដេអូផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ថែមទៀតផង ។ដោយមិនខ្វល់មហាជនណារិះគន់ សើចចំអកឡើយ អ្នកណាជឿក៏ជឿ អ្នកណាមិនជឿក៏ហីទៅ។ ប៉ុន្តែអ្វីដែលជារឿងហួសចិត្តអស់សំណើចនិងផ្ទុះការរិះ គន់នោះបន្ទាប់ពីលោកគ្រូមហាជ័យនិងគ្រូមហាជុំត្រូវបានបរមីចូលសណ្ឋិតហើយត្រូវបានអ្នកលេងប ណ្ដាញសង្គមយកទៅកាត់រូបលោកគ្រូភ្ជាប់ជាមួយបទចម្រៀងកូរ៉េមួយចំនួន។ យ៉ាងណាមិញស្របពេលដែលកំពុងល្បីកក្រើករញ្ជួ យលើបណ្តាញសង្គមរឿងលោកគ្រូមហាជ័យមរមីស្តេចនាគមានពូជពង្សជានាគនោះស្រាប់តែអង្គស្ន ងលោកតាសេនាប្រមុខ នាគខ្មៅ ក៏បានចេញមុខប្រកាសដោយអញ្ជើញសាកល្បងមន្តវិជ្ជាការលេងទឹកក្ដៅ កាត់អណ្ដាត ចាក់បំពងក ចាក់មាត់និងដើ រលើភ្លើងជាដើម។នេះបើយោងតាមការបង្ហោះនៅលើគណនីមួយដែលមានឈ្មោះ Pee Peng Ki ng ។

ម្ចាស់ហ្វេសប៊ុកឈ្មោះ Pee Peng King បានប្រ កាសអញ្ជើញលោកគ្រូមហាជ័យដូច្នេះថាក្នុងនាមខ្ញុំជាអង្គព្រះស្នងលោកតាសេនាប្រមុខនាគខ្មៅ ដោយការគោរពខ្ញុំសូមគោរពអញ្ចើញលោកគ្រូមហាជ័យ សាកល្បងវិជ្ចាការដោយល្បីលោកគ្រូពូជពង្សនាគ អ៊ីចឹងខ្ញុំដាក់ អង្គព្រះស្នងយាងមកសម្ដែងរឹទ្ធិដូចជា, លេងទឹកក្ដៅ កាត់អណ្ដាត ចាក់បំពងក ចាក់មាត់ ដើរលើភ្លើង។ដោយការគោរពសូមលោកគ្រូដើម្បីបញ្ជាក់ពីភាពប រិសុទ្ធនៃបារមី តើលោកគ្រូហ៊ានទេដោយក្ដីគោរពពីខ្ញុំ សូមអញ្ជើញដោយសេរីថ្ងៃណាក៏បានដើម្បីបញ្ជា ក់ពីភាពបរិសុទ្ធនៃជំនឿកុំអោយបងប្អូនមានការសង្ស័យ។ ពីខ្ញុំស្នងរូបលោកតាសេនាប្រមុខ នាគខ្មៅ ។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរគេហទំព័រយើងមិនអាចទាក់ទងសំការបំភ្លឺពីនៃលោកគ្រូមហាជ័យ ហើយយើងរងចាំបំភ្លឺរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...