ក្រុមប្រឹក្សាពេញសិទ្ធទាំងអស់មិនត្រូវគិតថាខ្លួនឈរលេខរៀងទីប៉ុន្មាននោះទេ គឺត្រូវរួបរួមនិងសាមគ្គីគ្នាឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ

0
5956

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាពេញសិទ្ធសង្កាត់ទាំង៥ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ឯឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកគណៈអចិន្ត្រៃយ៌គណៈកម្មាធិការកណ្តាលគណបក្សប្រជាជកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាពេញសិទ្ធទាំងអស់មិនត្រូវគិតថាខ្លួនឈរលេខរៀងទីប៉ុន្មាននោះទេ គឺត្រូវរួបរួមនិងសាមគ្គីគ្នាឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯឧត្តមកិត្តិនីតិកោសលបណ្ឌិត បបន្ថែមថា បេក្ខជនក្រុមប្រឹក្សាពេញសិទ្ធទាំងអស់ត្រូវខិត​ខំបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើ សំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ ពិសេស​នៅពេលប្រជាពលរដ្ឋជួប​ការ​លំបាកតែម្តង​ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជឿលើគណៈបក្សប្រជាជនកម្ពុជា ហើយ​បោះឆ្នោតជូនគណៈបក្ស ដើម្បីមាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យដូចសម័យបច្ចប្បន្ននេះ។

ឯកឧត្តមបន្តទៀតថា ក្នុងពេលដែលយើងឈ្នះឆ្នោតហើយ ក្រុមប្រឹក្សាទាំងអស់ត្រូវមានតួនាទីភារកិច្ចនិងការទទួលខុសត្រូវក្នុងការ ធានាករណីភាព តម្លាភាព ប្រសិទ្ធភាព ពិសេ​ស​ធានាគុណភាពនៃការអភិវឌ្ឍន៍គម្រោងមូលនិធិឃុំសង្កាត់ ជាពិសេសត្រូវពង្រឹងកងកម្លាំងការពារ ឲ្យបានខ្ពស់ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពល្អតាមបណ្តាភូមិ សង្កាត់ និងខណ្ឌព្រែកព្នៅទាំងមូល។​ ជាងនេះទៅទៀតត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អជាមួយអង្គការសង្គមស៊ីវិល និងអង្គការដៃគូអភិវឌ្ឍន៍នានាដើម្បីទាក់ទាញការគាំទ្រ សម្រាប់ការជម្រុញល្បឿននៃកំណែទម្រង់អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាល៕

 

Facebook Comments
Loading...