មន្ត្រីអាវុធហត្ថ១រូប ស្រវឹងស្រាអួតកាំភ្លើងថ្មី យកភ្ជង់បំពង់កមិត្តភក្តិលេង រាលកៃផ្ទុះបណ្តាលឲ្យស្លា..ប់ផ្អើលឆុល ក្នុងវិធីបង្កក់កូនអ្នកស្គាល់គ្នា

0
836

កំពង់ស្ពឺ ៖ មន្ត្រីអាវុធហត្ថខេត្តតាកែវមួយ ចូលរួមកម្មវិធីបង្កក់កូនអ្នកស្គាល់គ្នា លុះពេលស្រវឹង ស្រាអួតកាំភ្លើ.ងថ្មី យកភ្ជង់បំពង់កមិត្តភក្តិ រាលកៃផ្ទុះបណ្តាលឲ្យស្លា..ប់ក្រោយដឹកតាមរថយន្តផ្ទាល់ខ្លួនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត( រុស្ស៊ី ) ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ១១ រំលងអាធ្រាត្រ ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធីកង្កក់កូន ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ ជាមន្ត្រីអាវុធហត្ថបម្រើការងារនៅ ខេត្តតាកែវ)។

ចំណែកជនរងគ្រោះឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិកររស់នៅភូមិ ឃុំជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លា..ប់ក្រោយពេលជនសង្ស័យដឹកតាមរថយន្តរបស់ខ្លួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាសូវៀត (ពេទ្យរុស្សី) ។

ប្រភពព័ត៌មានបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺម្ចាស់កម្មវិធីបង្ក់កូន មានឈ្មោះ សៅ អ៊ឹង ភេទប្រុស អាយុ ៦០ឆ្នាំមុខរបរកសិករ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលផឹកស៊ីស្រវឹងទៅយកកាំភ្លើ.ងមិនស្គាល់ម៉ាកមក ប្រលែងលេងជាមួយជនរងគ្រោះ ហើយយកកាំភ្លើងចេញពីក្នុងឡាន កៀកស្មារយកកាំភ្លើ.ងភ្ជុងបំពងក ហើយក៏រាលកៃបាញ់ចំក បណ្តាលឱ្យរបួសធ្ងន់ ហើយជនបង្កបញ្ជនជនរងគ្រោះទៅមន្ទីរពេទ្យកម្ពុជាសូវៀត ( រុស្សី) ក៏បានស្លា..ប់ ។ក្រោយមកត្រូវបានសាច់ញាតិក្រុមគ្រួសារប្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រះនិពាន្ត និងស្រុកគងពិសីធ្វើការឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...