កាកបាទក្រហមរបស់ចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” តែមិត្តភាពរបស់ចិនជាមួយរុស្ស៊ីគឺ “រឹងមាំ”

0
425

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃចន្ទថា កាកបាទក្រហមរបស់ចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” តែយ៉ាងណាមិត្តភាពរបស់ចិនជាមួយរុស្ស៊ីគឺ “រឹងមាំ”។

លោក Wang បាននិយាយថា មិត្តភាពរបស់ចិនជាមួយរុស្ស៊ីគឺ “រឹងមាំ” ហើយការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការគឺទូលំទូលាយណាស់។  លោកបានប្រាប់សន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួននៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិនថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាំមកនូវផលប្រយោជន៍ និងសុខុមាលភាពដល់ប្រជាជនទាំងពីរ។ ប្រភព:Reuters

Facebook Comments
Loading...