សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនជនស៊ីដាច់ប្រាក់ជាង២លានដុល្លារបញ្ជូនទៅតុលាការ

0
5716

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអតីតប្រធានផ្នែកចាត់ការទូទៅនៅក្រុមហ៊ុន STAARCH ARCHITECTS PLANNERS ENGINNERS CO.LTD សឹង្ហបុរី បញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត នឹង បទ.ឆបោក ដែលមានទំហ៊ំទឹកប្រាក់ប្រមាណជាង២ លានដុល្លារ។

ជនសង្ស័យមានឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ អាតីតជាប្រធានចាត់ការទូទៅក្រុម សឹង្ហបុរី មានទីលំនៅផ្ទះលេខ២៧ ផ្លូវលេខ៦ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សំណុំរឿងខាងលើនេះបានស្ថិតនៅលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។

តាមប្រភពព័ត៌មានឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺជាមេធាវីតំណាងដោយអាណត្តិ ឲ្យឈ្មោះ SAMSON TAN BOON HUA ជានាយកក្រុមហ៊ុនជនជាតិសឹង្ហបុរី ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២០ ដោយសារបញ្ហាជម្ងឺកូវីដ.១៩ ចាប់ផ្តើមរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចសកលលោក នាយកក្រុមហ៊ុនរូបនោះមិនបានមកស្រុកខ្មែរ ដើម្បីពិនិត្យការងារនៅក្នុងក្រុមហ៊ុនទេ ដោយបានប្រគល់ការងារទទួលម៉ៅការសាងសង់ទាំងឡាយឲ្យទៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាអ្នកមើលការខុសត្រូវ នឹងទទួលបន្ទុកក្នុងការចំណាយផ្សេងៗ ពាក់ពន្ធក្រុមហ៊ុន ។ ក្នុងពេលនោះដែរនាយកក្រុមហ៊ុនដែលជាជនជាតិសឹង្ហបុរី បានផ្ញើប្រាក់ចំនួន ២៦៤ ៣០១ ៤៨០ (ជាង២លានដុល្លារអាមេរិក)ឲ្យទៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត តាមគណនេយ្យធនាគារ ABA ដើម្បីយកទៅចំណាយលើគម្រោងសាងសង់ផ្ទះ នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នឹងចំណាយលើប្រាក់បៀវត្សបុគ្គលិក កម្មកររបស់ក្រុមហ៊ុន ។ លុះមកដល់ឆ្នាំ២០២១ នាយកក្រុមហ៊ុនខាងលើ ត្រូវបានម្ចាស់គម្រោងជាច្រើន នឹងអ្នកលក់គ្រឿងសំណង់រួមទាំងកម្មករ នឹងបុគ្គលិក ទាមទារប្រាក់ឈ្នួល នឹងថ្លៃសម្ភារៈគ្រប់បែបយ៉ាង ទើបដឹងថា លុយដែលផ្ញើនៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាង២លានដុល្លារ ទុកឲ្យទូទាត់ទៅលើអ្វីដែលក្រុមហ៊ុនពាក់ពន្ធគម្រោងសាងសង់ នឹងបញ្ហាផ្សេងៗ ទាំងអស់នោះ ដូចផ្ញើពងមាន់ឲ្យក្អែក។

ដោយសារស៊ីដាច់ប្រាក់ជាង២លានដុល្លារនោះទើបម្ចាស់ប្រាក់ត្រដាបត្រដួសមកពីចំងាយជួលមេធាវីខ្មែរអោយដាក់ពាក្យបណ្ដឹងដើម្បីចាប់ខ្លួនជនកំហូចចាត់ការតាមច្បាប់៕

Facebook Comments
Loading...