ទីតាំងបើកលេងល្បែង{ ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់}នៅខាងជើងផ្សារតាកែវ កំពុងបើកយ៉ាងរលូន ខណះជាអាជ្ញាធរក្នុងមូលដ្ឋានគ្មានវិធានចុះទប់ស្កាត់និងបង្ក្រាប

0
5918

តាកែវ ៖ ទីតាំងបើកលេងល្បែង{ ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់} និងល្បែងជាច្រើនប្រភេទផ្សេងទៀត  កំពុងបើកទទួលអ្នកញៀនល្បែងទៅចាក់ភ្នាល់  តាមប្រព័ន្ធអនឡាញយ៉ាងគក្រឹកកគ្រេង ស្ថិតនៅផ្ទះលេខ៣៩ ផ្លូវ២៨ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅខាងជើងផ្សារតាកែវ ខណះ ដែល អាជ្ញាធរក្នុងមូលដ្ឋាន និងសមត្ថកិច្ច គ្មានវិធានចុះទប់ស្កាត់និងបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ពួកគាត់លើកឡើងថាទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងស៊ី សងជាដើមចោមនៃបង្កើតបទល្មើស!ពោល៖អ្នកចូលទៅលេងសំបូរទៅដោយអ្នកញៀនថ្នាំញៀន!!។

មហាជនជាច្រើនកំពុងតែឆ្ងល់ថាហេតុអ្វី ទីតាំង ស្ថិតនៅផ្ទះលេខ៣៩ ផ្លូវ២៨ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅខាងជើងផ្សារតាកែវ មួយកន្លែងនេះបើកដំណើរការជាយូរណាស់មកហើយបែរជាអាជ្ញាធរក្នុងមូលដ្ឋានហាក់បីដូចជាមើលរំលងទៅវិញឬក៏ដឹងហើយតែគ្មានវិធានការចុះបង្ក្រាប។ប្រជាពលរដ្ឋមហាជនស្នើសុំលោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ គួរតែចាត់មន្ត្រីជំនាញអធិការដើម្បីចុះធ្វើការបង្ក្រាប។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសង្ឃឹមថា លោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវនិង លោក កង អាណាន់អភិបាលក្រុងដូនកែវគួរតែចុះមន្ត្រីជំនាញគណៈបញ្ជាការឯកភាពក្រុងចុះពិនិត្យនិងធ្វើការស្រាវជ្រាវទប់ស្កាត់បង្ក្រាបផង។ ចៀសវាងការរិះគន់និងដាក់ការសង្ស័យពីប្រជាពលរដ្ឋនិងមហាជនថាអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានមានការបើកដៃជាប្រព័ន្ធគួរគប្បីចាត់មន្ត្រីជំនាញចុះបង្ក្រាបដើម្បីភូមិ/ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអោយប្រសិទ្ធភាពខ្ពស់!!!៕

Facebook Comments
Loading...