កម្ពុជារំពឹងផ្សព្វផ្សាយពីទេសចរណ៍ជាតិ និងទេសចរណ៍អាស៊ានឱ្យកាន់តែទូលំទូលាយ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស.

0
246

ភ្នំពេញ ៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាពេលខាងមុខ កម្ពុជាមានការរំពឹងទុកចំពោះការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការបើកទេសចរណ៍ក្នុងប្រទេស និងទេសចរណ៍អាស៊ានឡើងវិញ ក៏ដូចជាផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍សុវត្ថិភាពក្នុងប្រទេស ខណៈរាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រទេសចរណ៍ចាក់វ៉ាក់សាំងយ៉ាងមានប្រសិទ្ធភាព។

ការរំពឹងទុកនេះគឺបន្ទាប់ពីមានកិច្ចជំនួបពិភាក្សាការងាររវាងលោក លី ជូអុក (Lee Joo-Ok) ប្រធានកម្មវិធីតំបន់អាស៉ីប៉ាស៉ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាមួយឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

Facebook Comments
Loading...