លោកជំទាវ ហ៊ុន ស៊ីណាត សម្តែងការអាណិតអាសូ និងឲ្យតារា ភេទទី៣ ម៉ា ដូណា បង្ហាញមុខឧកញ៉ាជំពាក់លុយមិនសងថាទុកមុខធ្វើស្អីម៉ា អាឧកញ៉ាបោកអញ្ចឹង

0
2380

ភ្នំពេញ ៖ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគេស្គាល់ថាលោកជំទាវ មានចិត្តសប្បុរសធម៌ ចេះឈឺ​ឆ្អាល ជួយអ្នកទន់ខ្សោយ រឿងអយុត្តិធម៌នៅក្នុងសង្គម បានសម្តែងការអាណិតអាសូរតារាភេទទី៣ ម៉ា ដូណា ត្រូវបានឧកញ៉ា ជំពាក់លុយមិនព្រមសងឲ្យបង្ហាញមុខទៅទុកធ្វើស្អីម៉ា អាឧកញ៉ាបោកអញ្ចឹង ដើម្បីឲ្យរាជរដ្ឋាភិបាលបានដឹងថាពួកឧកញ៉ាបោក។

ការអាណិតអាសូររបស់លោកជំទាវ ចំពោះតារាភេទទី៣នេះបានធ្វើឡើងក្រោយពី តារា ភេទទី៣ ម៉ា ដូណា បានសសេរសារ ទម្លាយនូវរឿងអាស្រូវរបស់ឧកញ៉ា និងលោកជំទាវពីរនាក់ប្តីប្រពន្ធដែល ជំពាក់បំណុលជិត៧ម៉ឺនដុល្លារមិនសង។ តែយ៉ាងណាលោក មិនបានបង្ហាញ អត្តសញ្ញាណ ឈ្មោះ លោកឧកញ៉ា និងប្រពន្ធនោះទេ។

ក្រោយពីឃើញ គេហទំព័រ( ដំណឹងពលរដ្ឋ )ធ្វើការផ្សព្វផ្សាយ លោកជំទាវ ហ៊ុន ស៊ីណាត បានសម្តែងការអាណិតអាសូរដល់តារាភេទទី៣ ដែលត្រូវឧកញ៉ា ជំពាក់លុយមិនព្រមសង។ មានខ្លឹមសារទាំងស្រុងបែបនេះថា«ហើយធ្វើដល់ឧកញ៉ាទៅធ្វើបាបម៉ា ដូណាមិនអាណិតគាត់ខំរកមិនហ៊ានចាយ ម៉ា ដូណា បញ្ចេញមុខទៅកុំទុកធ្វើស្អីម៉ា អាឧកញ៉ាបោកអញ្ចឹងកុំទុកមុខអីឲ្យញាតិគេស្គាល់ផងមុខដូចម៉េចណ៌!ចេះបោកគេអាខ្លះខំឲ្យបានគោរមងារដើរបោកគេប្ដឹងវាទៅកុំទុកធ្វើស្អីដើម្បីឲ្យរាជរដ្ឋាភិបាលបានដឹងថាពួកឧកញ៉ាបោក»។

សូមបញ្ជាក់ថា កាលពីពេលថ្មី កន្លងមកនេះ លោក ម៉ា ដូណា បានលើកឡើងនៅលើបណ្តាញសង្គម ដោយកំហឹងថា សូមគោរពដល់លោកឧកញ៉ា និងលោកជំទា វជួយដោយដោះស្រាយបំណុលជិត ៧ ម៉ឺនដុល្លារនឹងលុយខ្ញុំធានា ៥០០០ ដុល្លារបន្ថែមទៀត ដែលខ្ញុំបង់ការជំនួសមួយខែ ៥០០ ដុល្លារជារៀងរាល់ថ្ងៃនេះ។ បើមិនដោះស្រាយទេ ខ្ញុំចាត់ចែងតាមនីតិវិធីហៅប៉ូលីសទៅចាប់ដល់ផ្ទះនៅវីឡាក្រោយផ្សារទួលគោក។ លោកបន្តទៀតថា ហើយប្រសិនបើនៅតែគ្មានចម្លើយទេ ខ្ញុំនឹងធ្វើការឡាយទៅលើFacebookឲ្យឃើញមុខច្បាស់តែម្តង សុំជួយតបសារផង ព្រោះខ្ញុំទ្រាំឆ្អែតហើយប្រយ័ត្នលោកយាយម៉ៅកាច់ ស្គាល់បណ្ដាសា និងបាបកម្មទេ ហេតុអ្វីមិនស្រលាញ់កិត្តិយសមិនអាណិតដល់កូនដែលធំឡើង ត្រូវគេនិយាយថា មានឪពុកម្តាយដែលកុហកបោកប្រាស់គេ ហ៊ឺ! ។

តារាសម្តែងលោក ម៉ា ដូណា កាលពីថ្មីៗកន្លងទៅធ្លាប់ប្រាប់ ថា សម្រាប់អ្នកដែលជំពាក់លុយរបស់លោក គឺមានច្រើនដោយរាប់បញ្ចូលទាំងអ្នករកស៊ី អ្នកសិល្បៈ និងងារជាឯកឧត្តម ឧកញ៉ា ព្រមជំទាវផងដែរ។ ដូច្នេះរាល់បុគ្គលដែលដឹងខ្លួនថា ជាក់ពាក់ព័ន្ធនិងបំណុលរបស់លោកសូមចេញមុខដោះស្រាយ បើមិនដូចនេះទេលោកទម្លាយអត្តសញ្ញាណជាបន្តបន្ទាប់ និងក៏ឈានដល់វិធានការផ្លូវច្បាប់មិនខាន៕

Facebook Comments
Loading...