ស្រីប្រកាន់ ប្រុសប្រកែក បុរសម្នាក់ត្រូវបានគេចោទប្រកាន់ ថាលបមើលប្រពន្ធគេ ចូលបន្ទប់ទឹក  

0
471

ភ្នំពេញ ៖ នារីម្នាក់ បានអះអាងថា ខ្លួនបានចូលបន្ទប់ទឹក នៅក្នុងស្ថានីយ៏ប្រេង មួយកន្លែង ត្រូវបានបុរសម្នាក់លបមើល តាមប្រឡោះ នាងភ័យ រត់ចេញមកក្រៅយំ និងស្រែកប្រាប់ប្ដី អោយជិះដេញតាមរហូតភ្ញាក់ផ្អើលដល់ប៉ូលិសហៅទៅប៉ុស្តិ៍ ដែលហេតុការណ៍នេះបានកើតឡើង កាលពីយប់ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ១៩១១ ក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីអះអាងថាជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឲ្យប្ដីរបស់គាត់ បើកកង់បីជូនគាត់ទៅបន្ទប់ទឹក ពេលដែលគាត់ចូលបន្ទប់ទឹកបត់ជើងនោះ ស្រាប់តែមានបុរសម្នាក់បានចូលមកលួចមើលគាត់ តាមប្រឡោះ គាត់ភ័យពេកក៏រត់មកប្រាប់ប្ដីឲ្យជិះកង់បីដេញតាមសួរនាំ រហូតប្រកែកគ្នា និងឈានដល់ការផ្ទុះហិង្សាវាយតប់គ្នាផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍នៅហៅភាគីទាំងសងខាងទៅប៉ុស្ដិ៍ ដើម្បីសួរនាំ។

ចំណែកបុរសដែលនារីនោះបានចោទគាត់ថាចូលទៅលួចមើលក្នុងបន្ទប់ទឹកនោះ បាននិយាយថា ឲ្យគាត់ទៅណាក៏បាន ឬក៏ទៅស្បថដល់ណាក៏ហ៊ានដែរ គាត់មិនបានទៅលួចមើលទេ។

បើតាមការរៀបរាប់របស់បុរសជាប្ដី និងប្រពន្ធថា បុរសកង់បីដែលលួ.ចមើលប្រពន្ធរបស់ខ្លួនចូ.លប.ន្ទប់ទឹក នៅហ្គារ៉ាស់សាំងមួយកន្លែងតាមបណ្ដោយផ្លូវ១៩៨៦ ក្រោយមកក៏បានបើកកង់បីគេ.ចពេលប្រពន្ធដឹងខ្លួន។ គាត់ក៏ជិះដេ.ញតាមរហូតមកដល់មុខហាងមួយកន្លែងស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង តែយ៉ាងណាបុរសដែលត្រូវបានគេចោ.ទនោះ បានបដិសេធថាមិនបានលួ.ចមើលនោះទេ។ និងថែមទាំងវាយគាត់ថែមទៀត។ ផ្អើលអស់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ នាំយកភាគី ទាំងពី ទៅកាន់កន្លែង សួរនាំនិងដោះស្រាយនៅប៉ុស្តិ៍បន្តទៀត៕

Facebook Comments
Loading...