ហួសថ្លែង! អ្នកជិតខាងភូមិផងរបងជាមួយ ឃើញប្រពន្ធគេស្អាត ទ្រាំមិនបានលបឡើងទៅចាប់រំលោ.ភ តែមិនសម្រេចរួចធ្វើរឿងមួយនេះ

0
394

ព្រៃវែង ៖ ពិតជារកពាក្យថ្លែងមិនបានមែន អ្នកនៅជិតភូមិផងរបងជាមួយ មានគំនិតអាក្រក់ ឃើញប្រពន្ធគេស្អាត នៅផ្ទះជាមួយកូនតូចនិងជាមួយម្តាយអាយុ៨០ឆ្នាំ ក៏លបឡើងទៅចាប់រំលោ.ភ តែត្រូវនាងស្រែក ក៏ ចា.ក់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួស មុនគេចខ្លួនជនសង្ស័យបាន ឆ្លៀតយកទាំងទូរស័ព្ទរបស់នារីរងគ្រោះទៅជាមួយទៀតផងដែរ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅលើផ្ទះរបស់នារីរង គ្រោះ ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ នារីរងគ្រោះ មានឈ្មោះ វ៉ាត់ សម្បត្តិ អាយុ៣០ឆ្នាំ  រងរបួស់ជាច្រើនកន្លែងលើដងខ្លួន ដោយត្រូវជនល្មើសប្រើកូនកាំបិតចុងស្រួចចាក់។ចំណែក ជនសង្ស័យមានឈ្មោះ បាន សារឿន ហៅ ង៉ូយ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នានឹងជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកថ្ងៃបន្ទាប់។ បើតាមលោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរ បានអោយដឹងថា នារីរងគ្រោះមានប្តីនិងកូនស្រីម្នាក់អាយុ៥ឆ្នាំ តែប្តីបានទៅធ្វើការនៅឯប្រទេសកូរ៉េបាត់ហើយ សព្វថ្ងៃនេះនារីរងគ្រោះគឺរស់នៅក្នុងផ្ទះជាមួយកូនស្រី និងម្តាយចាស់ដែលមានអាយុជាង៨០ឆ្នាំ ហើយក្នុងផ្ទះសុទ្ធតែស្រីៗ។

លោកអធិការស្រុកបន្តថា នៅយប់ថ្ងៃកើតហេតុនោះ ម្តាយបានទៅដេកនៅផ្ទះកូនផ្សេងទៀតក្នុងភូមិជាមួយគ្នា ហើយជនសង្ស័យដែលជាអ្នកជិតខាងគ្នានោះពេលឃើញជនរងគ្រោះនៅតែ២នាក់កូនតូច ក៏លបឡើងទៅចាប់រំលោ.ភ តែត្រូវនាងស្រែកក៏ដកកាំបិតចាក់ជាច្រើនកាំបិតតែម្តង បន្ទាប់មកជនរូបនេះក៏ស្ទុះរត់គេចខ្លួនបាត់ទៅ ប៉ុន្តែពេលដែលរត់ចេញទៅនោះ ជននេះក៏បានឆ្លៀតយកទាំងទូរស័ព្ទរបស់នារីរងគ្រោះទៅជាមួយផងដែរ។ ក្រោយពេលកើតហេតុ ជនល្មើសរូបនេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកថ្ងៃបន្ទាប់។ក្រោយពីចាប់ខ្លួន ជនល្មើសរូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោ.ភជនរងគ្រោះពិតមែន តែដោយត្រូវនាងស្រែក ទើបរូបគេភ័យខ្លាចដឹងដល់អ្នកស្រុក និងខ្លាចនាងស្គាល់មុខ ទើបចាក់នាងជាច្រើនកាំបិតសម្លា.ប់ចោលទៅ ប៉ុន្តែមិននឹកស្មានថា នាងមិនស្លា.ប់ ហើយប្តឹងប៉ូលិសមកចាប់រូបគេបានបែបនេះសោះ ។លោកអធិការស្រុកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តហើយ ដោយឡែកនារីរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច៕

Facebook Comments
Loading...