ជនសង្ស័យ០២នាក់ ចេញឆក់ការបូប បានសម្រេច តែត្រូវប្រជាពលរដ្ឋដេញចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន

0
478

ភ្នំពេញ ៖ យុវជនជនសង្ស័យជាសិស្សសាលាចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ការបូបស្ពាយ ពីជនរងគ្រោះទុកនៅលើម៉ូតូ នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុង តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខស្រែកឆោឡោនាំគ្នាដេញរហូតដល់ចំណុចផ្លូវរថភ្លើងត្រឡោកបែក សង្កាត់ទឹកថ្លាខណ្ឌ សែនសុខ ទើបចាប់បាន បក្សពួកម្នាក់រួមនិងម៉ូតូមួយគ្រឿង ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២៕

Facebook Comments
Loading...