មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតដាក់រុស្ស៊ីឲ្យនៅឯកោជុំវិញការឈ្លានពានអ៊ុយក្រែន តែត្រូវការសម្លេង២ភាគ៣ ដើម្បីអនុម័ត

0
997

បរទេស ៖ មហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេសនឹងបោះឆ្នោតដាក់រុស្ស៊ីឲ្យនៅឯកោជុំវិញការឈ្លានពានអ៊ុយក្រែន ដោយមហាសន្និបាតគ្រោងនឹងបន្តការបោះឆ្នោតក្នុងសប្តាហ៍នេះ តែត្រូវការសម្លេង២ភាគ៣ ដើម្បីអនុម័ត។

មហាសន្និបាតអង្គការសហប្រជាជាតិដែលមានទាំងអស់ ១៩៣ប្រទេសបានចាប់ផ្តើមកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីពិភាក្សាស្តីពីវិបត្តិនៅអ៊ុយក្រែនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះហើយ។

មហាសន្និបាតគ្រោងនឹងបន្តការបោះឆ្នោតក្នុងសប្តាហ៍នេះ ដើម្បីចាត់វិធានការធ្វើឲ្យប្រទេសរុស្ស៊ីនៅឯកោជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនហើយទាមទារឱ្យទាហានរុស្ស៊ីទាំងអស់បញ្ឈប់ការ ប្រយុទ្ធនិងដកទ័ពចេញជាបន្ទាន់ផងដែរ។ យ៉ាងណាក៏ដោយការបោះឆ្នោតត្រូវការសម្លេង២ភាគ៣ ដើម្បីអនុម័ត។

Facebook Comments
Loading...