ប្តី​ប្រពន្ធ​​អ៊ុយក្រែន១គូរ យកថ្ងៃ​ក្រេប​ចន្ទ​ទឹក​ឃ្មុំមក​កាន់កាំ..ភ្លើ.ងដើម្បី​ការពារ​ប្រទេស​ជាតិ

0
1264

កៀវ ៖ ប្តី​ប្រពន្ធ​​អ៊ុយក្រែន លើកថ្ងៃមករៀបការថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ជា​ពេល​ដែល​រុស្ស៊ី​ចាប់​ផ្តើម​វាយ​ប្រហារ​លើ​អ៊ុយក្រែន ហើយបន្ទាប់ពី​រៀប​ការ​​ពួកគេមិនចំណាយ​ពេល​វេលា​នៅ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​​ទាំង​ទី​ជិត និង​ទី​​ឆ្ងាយនោះទេ ប៉ុន្តែ​បែរជាយក​ពេល​វេលា​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ដើម្បី​កាន់​កាំ..​ភ្លើ.ង​ការពារ​ប្រទេស​ជាតិទៅវិញ។

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNN បាន​បង្ហាញ​ថា កូន​កម្លាំង​ឈ្មោះ Sviatoslav Fursin អាយុ​២៤​ឆ្នាំ​ និង​កូន​ក្រមុំ​ឈ្មោះ Yaryna Arieva អាយុ​២១​ឆ្នាំ​​គ្រោង​រៀប​មង្គល​ការ​នា​ខែ​ឧសភា​ខាង​មុខ ប៉ុន្តែ​ដោយ​សារ​សង្គ្រាម​បាន​ផ្ទុះ​ឡើង​​នៅ​ពេល​​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​អ៊ុយក្រែន​ អ្នក​ទាំង​ពីរ​បាន​ប្រញាប់​​រៀប​ការ​យ៉ាង​​ឆាប់​រហ័ស។

អ្នក​ទាំង​ពីរ​បាន​រៀប​មង្គល​ការ​នៅ​ព្រះ​វិហារ St. Michael’s Cathedral ​ក្នុង​ទី​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ​ជា​ពេល​ដែល​រុស្ស៊ី​ចាប់​ផ្តើម​វាយ​ប្រហារ​លើ​អ៊ុយក្រែន។

កូន​ក្រមុំ​ Arieva អាយុ​២១​ឆ្នាំ​បាន​និយាយ​ថា ៖«យើង​ប្រហែល​ជា​ស្លាប់ ហើយ​យើង​ចង់​រស់​នៅ​ជា​មួយ​គ្នា​មុន​ពេល​ស្លាប់​។ វា​ជា​ពេល​វេលា​សប្បាយ​រីក​រាយ​បំផុត​នៅ​ក្នុង​ជីវិត»។អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ នៅ​ថ្ងៃ​ទី​​មួយ​នៃ​មង្គល​ការ​របស់​​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី​ទាំង​ពីរ​មិន​បាន​ទៅ​លំហែ​កាយ ឬ​​ក្រេប​ចន្ទ​ទឹកឃ្មុំ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ស្លៀក​ពាក់​ឈុតទាហាន និង​កាន់​កាំភ្លើង​​​ដើម្បី​ការពារ​ប្រទេស​ជាតិ។ កូន​ក្រមុំ​បាន​និយាយ​ថា ៖«ស្ថានភាព​លំបាក​ណាស់។ យើង​នឹង​ទៅ​ច្បាំងដើម្បី​ទឹក​ដី​របស់​យើង»។ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​កាល​ពី​ឆ្នាំ​២០១៩​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​មួយ​នៅ​ទី​ក្រុង​គៀវ៕

Facebook Comments
Loading...