អាមេរិក និងការមិនយកចិត្តទុកដាក់របស់បណ្តាប្រទេសលោកខាងលិច គឺជាមូលហេតុឫសគល់នៃស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន

0
2137

បរទេស ៖ គោលនយោបាយអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងការមិនយកចិត្តទុកដាក់របស់បណ្តាប្រទេសលោកខាងលិចចំពោះផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រុស្ស៊ី គឺជាមូលហេតុឫសគល់នៃស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន នេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទកន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីអ្នកការទូតកូរ៉េខាងជើងមួយរូបដែលបាននិយាយថា «វិបត្តិនៅអ៊ុយក្រែនកើតចេញពីគោលនយោបាយអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដែលកំពុងធ្វើសកម្មភាពដោយចេតនា និងតាមអំពើចិត្តចំពោះប្រទេសដទៃទៀត»។

អ្នកការទូតរូបនេះបានចង្អុលបង្ហាញថា ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក «កំពុងធ្វើឱ្យខូចប្រព័ន្ធសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបជាមួយនឹងការប៉ុនប៉ងបង្ហាញឱ្យឃើញកាន់តែខ្លាំងឡើងរបស់ពួកគេក្នុងការដាក់ពង្រាយអាវុធវាយលុកនៅទីនោះ និងការពង្រីកអង្គការណាតូទៅភាគខាងកើត»។

ទីក្រុងព្យុងយ៉ាងបាននិយាយថា ការទាមទារសន្តិសុខរបស់រុស្ស៊ី គឺស្របច្បាប់ និងសមហេតុផល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវបានគេព្រងើយកន្តើយ។ ក្រសួងការបរទេសកូរ៉េខាងជើងក៏បានរំលឹកឡើងវិញនូវប្រតិបត្តិការយោធារបស់ប្រទេសលោកខាងលិចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លីប៊ី និងអ៊ីរ៉ាក់ផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋ Donbass លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយ ដើម្បីការពារប្រជាជនដែលបានរងទុក្ខវេទនាពីការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយរបបទីក្រុងគៀវអស់រយៈពេលប្រាំបីឆ្នាំមកនេះ។ មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ។(ប្រភព TASS)

Facebook Comments
Loading...