សឿងមែន លោកលឹម និងក្រុមលោក ឆង មេបើកល្បែងស៊ីសង នៅចំណុចច្រកទ្វារព្រំដែនដារ ហៅដូង៧ដើម និយាយយ៉ាងឡូយថា តើស្រុកខ្មែរកាស៊ីណូណាដែលមានបរទេសចូលលេង?

0
3789

ត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា លោក លឹម និងក្រុមឈ្មោះ ឆង បាន ជួលកន្លែងកាស៊ីណូ នៅចំណុចច្រកទ្វារព្រំដែនដារ ហៅដូង៧ដើម បើល្បែងស៊ីសង ភ្នាល់ បញ្ជល់មាន់ បៀរ អាប៉ោង យូគី យ៉ាងរលូនក្រោមលេស អាជ្ញាប័ណ្ណកាស៊ីណូ អត់ស្លាកយីហោ ដោយចែកវេនគ្នា បើកម្នាក់៤ ថ្ងៃម្នាក់៣ថ្ងៃ ដោយលោកលឹម ឆ្លើយជាមួយអ្នកកាសែត យ៉ាងសឿង បែបនេះថា តើស្រុកខ្មែរកាស៊ីណូណាដែលមានបរទេសចូលលេង?។

ទីតាំង ល្បែងស៊ីសង ភ្នាល់ បញ្ជល់មាន់ បៀរ អាប៉ោង យូគី នៅចំណុចច្រកទ្វារព្រំដែនដារ ហៅដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  បើកលេងយ៉ាងរលូនក្រោមលេស អាជ្ញាប័ណ្ណកាស៊ីណូ  អត់ស្លាកយីហោ  យ៉ាងរលូន  អ្នកញៀនល្បែង សុទ្ធតែជនជាតិខ្មែរ បានសំរុក ចូលទៅលេងល្បែងភ្នាល់ដាក់លុយ បញ្ជល់មាន់ បៀរ អាប៉ោង យូគី ដោយសេរី ភ្នាល់ឈ្នះចាញ់ទ្រង់ទ្រាយធំ រាប់ពាន់ម៉ឺនដុល្លា   ខណៈកាស៊ីណូនេះអត់ស្លាកយីហោ មិនដឹងថាមានច្បាប់អាជ្ញាប័ណ្ណដែរឬទេ? ប៉ុន្តែបើទោះបីមាន អាជ្ញាប័ណ្ណក៏ដោយ តាមច្បាប់ស្ដីពីកាស៊ីណូ បានហាមប្រាមដាច់ខាតមិនឲ្យពលរដ្ឋខ្មែរចូលលេងនោះឡើយ ។

តាមប្រភពអោយដឹងថា តាមសម្គាល់ឃើញ ក្នុង១ថ្ងៃៗ ពលរដ្ឋខ្មែររាប់រយនាក់សម្រុកចូលទៅលេងល្បែងភ្នាល់នៅក្នុងកាស៊ីណូមួយនេះ ដោយសារតែមានកាធានាក្តែងៗថា គ្មានមន្ត្រីមានសមត្ថិច្ចណាក្នុងខេត្តត្បូងឃ្មុំហ៊ានចេញមុខធ្វើការបង្ក្រាបឡើយ ព្រោះមន្ត្រីពាក់ព័ន្ន្ធទាំងនោះ ទំនងសុខចិត្តទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ប្រសើរជាងប្រឈមមុខជាមួយលោក និងលោក លឹម និងលោក វ៉ា ដែលជាម្ចាស់កន្លែងកាស៊ីណូដ៏មានលុយ មានអំណាចនោះ ។ បច្ចុប្បន្នកាស៊ីណូច្រកទ្វារដារហៅដូង៧ដើម របស់លោក ហេង ដែលមានលោក លឹម និង លោក វ៉ា ជាអ្នកជួលបន្តនិងកាងបទល្មើស បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ក្រុមអ្នកញៀនល្បែងគ្រប់ស្រទាប់វណ្ណៈ ចូលទៅភ្នាល់ល្បែងគ្រប់ប្រភេទដូចរៀបរាប់ខាងលើពិសេសល្បែងជល់មាន់ មានភ្នាល់តម្លៃចាប់១ពាន់ដុល្លារអាមេរិកឡើងទៅ រហូតដល់រាប់ម៉ឺនដុល្លារក៏មានលក្ខណៈគូរពិសេស ហើយក្នុង១ថ្ងៃៗមានជល់មាន់ចាប់២០ទៅ៣០គូរឯណោះ ហើយអ្នកចូលទៅលេងល្បែងប្រជ្រៀតណែនណាន់តាន់តាប់ មិនខ្វល់ពីការឆ្លងរីរាលដាលនៃជំងឺcovid-19 អូមីក្រុងឡើយ ។

ទាក់និងការលើកឡើងខាងលើ លោក ហេង បានប្រាប់តាមទូរស័ព្ទអោយដឹងថា លោកឈប់ឈតំណាងអោយកាស៊ីណូនេះហើយ សូមសួរទៅលោក លឹម ចំណែកលោក លឹម បានប្រាប់អោយអ្នកសារព័ត៌មានយើងដឹងថា បញ្ហានេះលោកមិនដឹងទេ លោកជាអ្នកលេង អ្នកជួលកន្លែងកាស៊ីណូ ហើយក្រុមលោកលេងមួយសប្តាហ៍៤ថ្ងៃ ចំណែកក្រុមឈ្មោះ ឆង លេង៣ថ្ងៃ ហើយលោកសួរត្រង់មកយើងថាតើស្រុកខ្មែរកាស៊ីណូណាដែលមានបរទេសចូលលេង ? ។ រឿងច្បាប់ទម្លាប់លោកប្រាប់អោយទៅសួរឈ្មោះ វ៉ា ដែលតំណាងអោយកាស៊ីណូទៅ ។  ពាក់ព័ន្ធនិងករណីរំលោភច្បាប់របស់កាស៊ីណូ អត់ស្លាកឈ្មោះ ហើយមិនដឹងថាមានច្បាប់ឬ អាជ្ញាប័ណ្ណ លោក វ៉ា តំណាង បានប្រាប់តាមទូរស័ព្ទ យ៉ាងឡួយបែបនេះ ថា អោយអ្នកសារព័ត៌មានយើងទៅជួបទៅ ខាងកាស៊ីណូគេមានដោះស្រាយ ដាក់តែកាតទៅ.lol ។

ទាក់ទងនិងករណីនេះ លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់កន្លងមកបានអោយអ្នកសារព័ត៌មានយើងដឹងថា ករណីកាស៊ីណូដែលបើកអោយពលរដ្ឋខ្មែរចូលលេងខុសនិងច្បាប់ គេបើកគេមិនដែលមកទាក់ទងឬបង្ហាញឯកសារអីទេ ហើយរូបលោកទៅក្បែរមិនបានផង !SIC ។

លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំយើងមិនអាចសុំការបកស្រាយបានទេ ដោយលោកពុំបានចូលមើលសារតេឡេក្រាមនោះឡើយ ។ ចំណែកលោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស ល្បែង ពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ យើងមិនអាចសុំការបកស្រាយបានទេដោយពុំមានលេខទូរស័ព្ទ ៕

Facebook Comments
Loading...