ក្រុមប្លន់វាយធាក់យកម៉ូតូ នៅផ្លូវវិមានឈ្នះ ឈ្នះ ត្រូវសមត្ថកិច្ចបងបក្រាបបានហើយ ចំនួន១១នាក់

0
3305

ភ្នំពេញ ៖ ជនសង្ស័យចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបង្រ្កាប បន្ទាប់ពីធ្វើប្លន់វាយធាក់ប្លន់យកម៉ូតូ នៅត្រង់ចំណុចផ្លូវវិមានឈ្នះ ឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកអធិការរងខណ្ឌសែនសុខបានអោយដឹងថា ករណីលួចមានស្ថានទម្ងន់ទោសដែលកំលាំង សមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបនៅពេលនេះគឺពួកគេបានប្រើមធ្យោបាយផ្សេងៗ (ប្រើជើងធាក់យកម៉ូតូ) នៅចំណុចម្តុំក្បាលហុងទឹក ផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកបញ្ជាក់ថាសម្ភារៈបន្សល់ទុក ម៉ូតូ០៥គ្រឿង (១-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1lk-9603 ,៣-ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌លឿង ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1lB-4228 , ៤-ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY-5896 , ៥-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ចាម 1D-8368 របស់ជនសង្ស័យ។ ជនសង្ស័យកំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

Facebook Comments
Loading...