ជនសង្ស័យជាប្តី ខឹ.ងសុំលុយប្រពន្ធមិនបានដូចបំណងទា.ញ ច.បជី.ក វា.យ.បណ្តា.លឱ្យរងរបួ.សធ្ង.ន់

0
3739

ស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ខឹងសុំលុយទិ.ញថ្នាំ.ញៀ.នជ.ក់មិនបាន វាយប្រពន្ធនឹងចបជីកបណ្តាលឱ្យរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១៧ និង២០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិកេតមឿង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ប្រជាពលរដ្ឋនៅក្នុងភូមិកេតមឿង ក្បែខាងបានឲ្យដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំ និងប្រចណ្ឌប្រពន្ធមិនសូវលស់ថ្ងៃឡើយ ហើយនៅថ្ងៃកើតហេតុខាងលើ ដោយជនសង្ស័យជាប្តី មកពីផឹកស៊ី ស្រវឹងមកដល់ផ្ទះសុំលុយប្រពន្ធយកទៅទិញថ្នាំញៀនសេពមិនឲ្យក៏បានបង្កអំពើហិង្សាវាយប្រពន្ធនឹងចបជីកបណ្តាលឱ្យរងរបួសយ៉ាងដំណំ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង បន្ទាប់មក កម្លាំងប្រជាការពារនៅក្នុងភូមិបាននាំគ្នាចុះធ្វើអន្តរាគមន៍ជួយដល់ជនរងគ្រោះនិងកូនតូចនាំយកទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីជួយសង្គ្រោះ។

លោកជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងបានឱ្យដឹងថា ជនសង្ស័យដែលប្រើហិង្សាលើប្រពន្ធឈ្មោះម៉ាន ឡន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រើហិង្សាវាយទៅលើប្រពន្ធឈ្មោះកាន ញ៉ុត អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅជាមួយជនសង្ស័យដោយសារតែខឹងសុំលុយប្រពន្ធមិនបាន ទើបប្រើហិង្សាយកចបជីកវាយទៅលើប្រពន្ធខ្លួនឯងរងរបួសជាច្រើនកន្លែងត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកជនបង្កហិង្សាជាប្តីត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា: ជនសង្ស័យឈ្មោះ ម៉ាន ឡន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

Facebook Comments
Loading...