ប្រជាពលរដ្ឋជាច្រើនងើងឆ្ងល់នៅទីតាំងលេងល្បែងស៊ីសងខុសច្បាប់ក្នុងចំណុចក្លឹបកីឡាបាល់ទះ យីហោ នាគវ័ន្ត ហេតុអ្វីសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានចុះបង្ក្រាប

0
3354

ភ្នំពេញ ៖ ក្នុងចំណុចក្លឹបកីឡាបាល់ទះ យីហោ នាគវ័ន្ត នៅតាមបណ្ដោយផ្លូវចូលវត្តនាគវ័ន្ត ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងតែមានការប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសងប្រភេទ មាន់ជល់ផ្ទាល់ និងប្រភេទមាន់ហាយ យ៉ាងអាណាធិបតេយ្យ ដោយគេពុំឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋជាច្រើនងើងឆ្ងល់នៅទីតាំងលេងល្បែងស៊ីសងខុសច្បាប់នេះ ហេតុអ្វីលោក ជា ពិសី អភិបាលនៃគណអភិបាលខណ្ឌទួលគោក និងលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដោយធ្លាប់មានការស្នើសុំឱ្យមានការបង្ក្រាបទប់ស្កាត់ដែរ ប៉ុន្តែអស់លោកទាំងពីរបែរមិនបង្ក្រាបឡើយ បណ្តោយឲ្យទីតាំងលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងចំណុចក្លឹបកីឡាបាល់ទះ យីហោ នាគវ័ន្ត បើកលេងបានដោយរលូន។

បន្ទាប់ពីអភិបាលនៃគណអភិបាលខណ្ឌទួលគោក និងអធិការនគរបាលខណ្ឌទួលគោក មិនបង្ក្រាបទីតាំងនេះ ពលរដ្ឋក៍បានស្នើសុំដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទប់ស្កាត់ទីតាំងដែលប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ខុសច្បាប់ខាងលើផង។ ជាងនេះទៅទៀតពលរដ្ឋក៍បានស្នើសុំលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យមើលទីតាំងខាងលើដោយក្ដីអនុគ្រោះផង៕

ជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

Facebook Comments
Loading...