អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ

0
4228

ភ្នំពេញ ៖ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនិងចាប់ អារម្មណ៍សម្រាប់អ្នកគាំទ្រខណ:ដែលតារាចម្រៀងនិងកំប្លែងលោក អៀង ចេនឡា ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺរលាកស្រោមខួក្បាល។

បើយោងតាមការបង្ហោះនៅលើហ្វេសប៊ុលរបស់តា រាចិត្តធម៌លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថាអាណិតណាស់តារាចម្រៀងលោក អៀង ចេនឡា ពេលនេះ ឈឺ ធ្ងន់ដោយសារជំងឺរលាកស្រោមខួរក្បាលលែងនិ យាយដឹងអីហើយរវើរវាយបាត់បង់ការចងចាំកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ។

ប្រភពបន្តថាពិធីករហង្សមាសលោក រ៉ាស៊ី បាននិ យាយថាបងប្រុសខ្ញុំគាត់ឈ្មោះអៀង ចេនឡាគាត់ជាតារាចម្រៀងពេលនេះឈឺធ្ងន់ជំងឺរលាកស្រោម ខួរក្បាលលែងនិយាយដឹងអីហើយរវើរវាយបាត់បង់ ការចងចាំ។សូមអធ្យាស្រ័យផងសម្រាប់បងប្អូនអ្ន កហៅគាត់ធ្វើការងារទាំងប៉ុន្មាន!។

ដោយឡែកបើតាមការឲ្យដឹងពីពិធីករលោក សុខ រ៉ាស៊ី ដែលជាប្អូនប្រុសបង្កើតបាននិយាយថាលោកអៀង ចេនឡា ពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់ស ង្គោះបន្ទាន់ខណ:ដែលជំងឺធ្វើទុក្ខខ្លាំង។លោកថាលោក អៀង ចេនឡា មានបញ្ហាជំងឺរលៀកខួក្បាលធ្ងន់ដែលបណ្តាលមកពីលោកគិតច្រើន។

ជាមួយគ្នានេះដែរគេក៏ឃើញអ្នក គាំទ្រនឹងមិត្តសិ ល្បៈជាច្រើនបានបង្ហាញក្ដីបារម្ភនិងបានជូនពរលោ កឲ្យឆាប់ជាសះសះស្បពីជំងឺផងដែរ៕

Facebook Comments
Loading...