បើស្រលាញ់ បើចូលចិត្តនិងគាំទ្រ ​សូមប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា

0
456

ភ្នំពេញបើស្រលាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា​ ប្រជាពលរដ្ឋ​គ្រប់​រូបដែលគ្រប់អាយុបោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញានប័ណគំរូថ្មី និងទៅចុះឈ្មោះបោះឆ្នោត ហើយត្រូវបបួលគ្នាទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កា​ត់​ឆ្នាំ២០២២ និងការបោះឆ្នោតសកលនាឆ្នាំ២០២៣ ខាងមុខ។

ប្រជាពលរដ្ឋគ្រប់រូបបើបាត់ ឬមានបញ្ហានិង​អត្តសញ្ញាណប័ណ ត្រូវរាយការណ៍មកក្រុម ហើយក្រុមត្រូវរាយការណ៍​មកអនុ​សា​ខាបក្ស សាខាបក្ស គណៈ​កម្មា​ធិ​ការបក្សភ្លាម ដើម្បីដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា មិ​ន​​ត្រូវ​ឲ្យសមាជិកគណៈបក្សរបស់យើងណាម្នាក់អត់មាន អត្តសញ្ញាណប័នគំរូថ្មីឡើយ ព្រោះ​បើ​យើ​ង​ស្រ​លាញ់ និងគាំទ្រគណៈបក្សប្រជាជនកម្ពុជា ហើយមិនមានសិទ្ធបោះឆ្នោតនោះ គឺយើង​មាន​វិប្បដិសារីយ៍រហូត។

ទាំអនេះគឺជាការ​លើក​​ឡើងរបស់លោក ជា ខេមា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ ក្នុងឱកាសចុះចែកអំណោយ របស់លោកឃួង ស្រេង ប្រធានគណកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ដល់ប្រជាពលរដ្ឋចំនួន២០គ្រួរសានៅតាមផ្ទះនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​លោកបន្ថែមធា យោងតាមលទ្ធផលប្រចាំខែនិមួយៗបានបង្ហាញថា ការធ្វើ​អត្ត​ស​ញ្ញាណប័ណ្ណ​មានការល្អប្រសើរជាលំដាប់ ដូចនេះគណៈកម្មាធិការបក្សសង្កាត់ សាខាបក្ស អនុ​សា​ខា​បក្ស និងប្រធានក្រុមបក្ស ត្រូវជួយផ្តល់ដំណឹង និងជំរុញបន្ថែមទៀតដល់​ប្រជាពល​រដ្ខ​នៅ​ក្នុង​សង្កាត់​ព្រែកព្នៅ​ទាំង​មូល ដែលពួកគាត់ខ្លះពុំទាន់យល់ពីអត្ថប្រយោ​ជន៍របស់អត្តសញ្ញា​ណ​ប័ណ្ណ​ថ្មី​នៅឡើយ ឫយល់ហើយតែពួកគាត់អាចភ្លេចឫ ជាប់រវល់ច្រើននោះ។ គួបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនោះរួមមានអង្ករ២៥គីឡូក្រាម មីចំនួន ០១កេស ទឹកស៊ីអ៊ីវចំនួន០១យួរ ថ្នាំពេទ្យចំនួន០១កញ្ចប់ និងថវិកាចំនួន ២ម៉ឺនរៀល។ បន្ទាប់ពីចែកអំណោយក្រុមការងារបានទៅពិនិត្យលូដែលស្ទះតាមផ្លូវ១៥១ ក្នុងនោះលោកប្រធានក្រុមការងារបានបញ្ជាឲ្យជួសជុលឡើងវិញ និងឈប់ឲ្យអ្នកលក់បន្លែលក់លើគម្របលូទៀត៕

Facebook Comments
Loading...