ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនប៉ូលិសបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0
2869

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន វេលាម៉ោង១៥ និង៣០នាទី នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញនិង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿង គឹមសាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងត្រូវចាប់យក១-ក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួនៈ០២កញ្ចប់តូច។២-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

Facebook Comments
Loading...