បុរសម្នាក់បានស្លា..ប់ភ្លា.មៗនៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូមិនប្រយ័ត្ន ទៅបុករថយន្តមួយគ្រឿងកំពុងឈប់ចាំភ្លើងស្តុប

0
526

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូលឿនពេក មនប្រយ័ត្ន ក៏ជ្រុលទៅបុក រថយន្តមួយគ្រឿងដែលកំពុងឈប់ចាំភ្លើងស្តុប បណ្តាលអោយដួ.លបោកក្បា.ល ស្លា..ប់ភ្លា.មៗ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចភ្លើងស្តុបវត្តស្លែង ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោងជាង៩យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ម៉ៅ ចិត្ត អាយុ៣៥ឆ្នាំ មុខរបរ មេជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងធំ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិកណ្ដាលកើប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នកបើកបររថយន្ត ឈ្មោះ ហ៊ុយ ឡេង អាយុ៤១ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រះសីហនុ៕

Facebook Comments
Loading...