តារាសម្តែង Ami Adama ចាប់ម្តាយវ័យ៥៥ឆ្នាំឲ្យរៀបការជាមួយកម្លោះ អាយុ៣៦ឆ្នាំ

0
249

ភ្នំពេញ ៖ តារាសម្តែងច្រើនលេចមុខមាត់ក្នុងផលិតកម្មអិលឌី កញ្ញា អេមី បានសម្រេចរឿងមួយដែលនាងចង់បាន និងចង់ធ្វើអោយបាន តាមរយៈការរៀបចំពិធីមង្គលការអោយអ្នកម្តាយ មេម៉ាយច្រើនឆ្នាំ។ ពិតជាមិនធ្លាប់ មាននោះឡើយដោយសារ តែកូនក្រមុំ វ័យ៥៥ឆ្នាំប៉ះស្នេហ៍កូនកម្លោះពិតៗ គ្មានកូនចៅអ្វីឡើយ ហើយមានអាយុ៣៦ឆ្នាំ។ នេះជារូបភាពមួយ ដែលសាងបានការចាប់ អារម្មណ៍ពីសំណាក់មហាជនមិនតិចទេ។

ឃើញអ្នកមានគុណ រកបានមនុស្សត្រូវចិត្ត អេមី មិនអាចពន្យាពេលទៀតបាន ក៍ចាប់ម្តាយអោយរៀបការ សំពះផ្ទឹមតែម្តងទាន់ អ្នកម្តាយនៅមានសុខភាពល្អ កម្លាំងពេញ។ ម្តាយកញ្ញា អេមី  មានឈ្មោះ ឡុង សោភ័ណ្ឌ អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយច្រើនឆ្នាំ មានកូន២នាក់ ប្រុស១។ ចំណែកខាងប្រុស ជាកម្លោះពិត មិនមានពាក់ព័ន្ឋអ្នកណា មានឈ្មោះថា ញឹក រដ្ឋា អាយុ៣៦ឆ្នាំ មានរបរលក់ខ្សាច់ នៅខេត្ត។

បើតាមការបញ្ជាក់ពីកញ្ញា អេមី ដែលជះលុយ ក្បែរម៉ឺនដុល្លារ ចាត់ចែងមង្គលការ អ្នកមានគុណ បានប្រាប់ថា បំណងនាងចង់អោយ អ្នកមានគុណ មានសេចក្តីសុខ គាត់ពេញចិត្តគ្នាហើយ មិនអាចពន្យាពេលបានទៀតទេ ត្រូវតែចាត់ចែងអោយហើយ។ ៥ឆ្នាំហើយដែលស្គាល់គ្នា ហើយនៅតែអុឹមអៀន ទើបនាងសម្រេច ចិត្តចាប់ដៃគ្នា ក្រោមចំណងផ្កាស្លាតែម្តង។ អេមីលើកឡើងទៀតថា ស្នេហ៍ខុសវ័យនេះ កើតឡើងចិត្តនិងចិត្ត ខាងប្រុសជាគោល ដឹងហើយថា ម្តាយនាងចាស់ មិនអាចមានកូនទៀត តែទឹកចិត្តខាងស្វាមីនៅតែព្រមទទួល ។ ជាពិសេសនៅក្បែរ អ្នកម្តាយនាង គ្រប់ពេលនៅតាមមើលថែេ។ ទាំងនេះហើយ យើងនៅមិនអាចបណ្តោយទៀតបាន។

បើតាមអ្នកស្រី សោភ័ណ្ឌ ជាកូនក្រមុំ បានបញ្ជាក់ថា អ្នកស្រីបានសួរម្តងហើយ ម្តងទៀតថា អ្នកស្រីមិនក្មេងទេ មានកូនកម្លោះក្រមុំ អស់ហើយ មកដណ្តឹងយកធ្វើប្រពន្ឋ ក៍មិនមានកូនជាដំណក់ឈាម។ ប៉ុន្តែស្វាមីអ្នកស្រីនៅតែទទួល រូបភាពនេះ ហើយមិនស្តាប់សំដីអ្នកណា ព្រោះសំខាន់ចិត្ត២នាក់រស់នៅជាមួយគ្នា ចុះសម្រុងគ្នាគឺរួចរាល់។ ក្រោយរៀបការ អ្នកស្រីចង់បង្កើត របរលក់ដូរ នៅក្នុងផ្ទះ ដើម្បីទប់ជីវភាពរស់នៅព្រោះ មិនអាចធ្វើការធ្ងន់ ក្រៅពីលក់ដូរនេះឯង៕

Facebook Comments
Loading...