លោក ទេព រិន្ទដារ៉ូ ទម្លាយរូបភាពអនុស្សាវរីយ៍ជា ច្រើនអបដោយប្រយោគមួយឃ្លាយ៉ាងមានអត្ថន័យបែបនេះ

0
2993

ភ្នំពេញ ៖ តារាភាពយន្តល្បីឈ្មោះនិងមានភាពលេច ធ្លោលើវិថីសិល្បៈក្នុងទសវត្សរ៍ឆ្នាំ៨០និង៩០លោក ទេព រិន្ទដារ៉ូ ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្ម ណ៍គ្រប់គ្នាបន្ទាប់ពីលោកទម្លាយរូបថតជាច្រើនស ន្លឹកអំឡុងឆ្នាំ១៩៩៩ជាមួយការរម្លឹកនូវអនុស្សាវរី យ៍នៅគ្រានោះផងដែរ។

ជាការពិតលោក ទេព រិន្ទដារ៉ូ គឺជាតារាជើងចាស់មួ យរូបដែលចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្តែ ងអស់រយៈពេល៣ទសវត្សរ៍មកហើយនិងរក្សាបាន ប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃ ។ពិសេ សលោកក៏តែងទទួលបានការគាំទ្រនិងសរសើរខ្លាំ ងចំពោះសមត្ថភាពនិងភាពរុះរាយរាក់ទាក់អ្នកនៅជុំវិញខ្លួន។

យោងតាមការបង្ហោះរបស់លោក ពេទ រិន្ទដារ៉ូ បានរៀបរាប់ដូច្នេះថារកបានរូបថតមួយចំនួនក្នុងកំឡុងឆ្នាំ១៩៩៩នឹកដល់អនុស្សាវរីយ៍គ្រានោះជីវិតពោរពេ ញទៅដោយសេចក្តីសុខកំលាំងខ្លាំងក្លាចិត្តមុះមុតជោគជ័យការងារ ។តាមរយ:នេះដែរក៏មានអ្នកគាំ ទ្រនៅតែពោលសរសើរចំពោះប្រជាប្រិយភាពរបស់លោក ទេព រិន្ទដារ៉ូ ផងដែរ។

សូមជម្រាបដែរថាតារាសម្តែងប្រុសជើងចាស់ល្បី ឈ្មោះលោក ទេព រិន្ទដារ៉ូ  រហូតមកទល់បច្ចុប្បន្ននេះគឺលោកបានប្រឡូកក្នុងវិស័យសិល្បៈមានរយ: ពេលប្រមាណជាង៣០ឆ្នាំហើយខណ:ដែលការគាំ ទ្រនិងមានប្រជាប្រិយភាពនៅតែរក្សាបានខ្ពស់ដូច ដើមលើវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ន៕

Facebook Comments
Loading...