អាណិតណាស់ធ្លាក់ខ្លួនពិការយូឆ្នាំ !ពៅ បញ្ញាពេ ជ្រ ខំប្រឹងញញឹមលើកទឹកចិត្តដើម្បីក្តីសង្ឃឹមខ្លួនឯង

0
895

ភ្នំពេញ ៖ អតីតតារាចម្រៀងស្រីធ្លាប់ល្បីល្បាញលើវិស័យសិល្ប:កញ្ញា ពៅ បញ្ញាពេជ្រ គិតមកទល់ពេលនេះនាងបានធ្លាក់ខ្លួនជាជនពិការមានរយ:ពេលយូឆ្នាំមកហើយបន្ទាប់ពីត្រូវបានឃាតកបាញ់ប្រហារប៉ងសម្លាប់ជីវិត ហើយនៅតែខំប្រឹងញញឹមលើកទឹកចិត្តដើម្បីក្តីសង្ឃឹមខ្លួនឯង។

ក្រោយពេលធ្លាក់ខ្លួនជាជនពិការអង្គុយតែលើរទះរុញច្រើនឆ្នាំមកនោះ ពៅ បញ្ញាពេជ្រ ជារឿយៗនាងតែងតែបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនប ន្តបន្ទាប់។ខណ:ដែលការប្រើជីវិតរស់នៅបែបសាមញ្ញរបស់ ពៅ បញ្ញាពេជ្រ ក៏ទទួលបានការចាប់ អារម្មណ៍និងលើកទឹកចិត្តពីមហាជនផងដែរ។

ដោយឡែកថ្មីៗនេះអតីតតារាស្រីសម្លេងពិរោះរណ្តុំចិត្តកញ្ញា ពៅ បញ្ញាពេជ្រ ក៏ស្រាប់តែបង្ហោះសារមួយឃ្លាដើម្បីជាការលើកទឹកចិត្តនិងក្តីសង្ឃឹមសម្រាប់ខ្លួនឯងធ្វើឲ្យអ្នកគាំទ្រអាណិតគ្រប់គ្នា។ខ្លឹមសារនោះ ពៅ បញ្ញាពេជ្រ បានលើកឡើងថា គ្រាន់តែញញឹមដើម្បីក្តីសង្ឃឹមនឹងលើកទឹកចិត្តខ្លួនឯងមានអីខុស។

តាមរយ:ខ្លឹមសារនេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការអាណិតអាសូរនិងលើកទឹកចិត្តកញ្ញា ពៅ បញ្ញាពេជ្រ គ្រប់គ្នាខណ:សព្វថ្ងៃនាងបានធ្លាក់ខ្លួនជាជនពិការយូឆ្នាំទៅហើយនោះ៕

Facebook Comments
Loading...