នារីម្នាក់ជិះម៉ូតូអែបគៀនដើម្បីនិយាយទួរស័ព្ទ ត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេចនៅផ្លូវ៥០ម៉ែត្រខណ្ឌដង្កោ

0
682

ភ្នំពេញ ៖ នារីរងគ្រោះម្នាក់ ត្រូវក្រុមជនសង្ស័យ មានបក្ខពួក ២នាក់មធ្យោបាយម៉ូតូ ១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចគេចខ្លួនដោយសុវត្ថិភាព ថែមទាំងបណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូទៅប៉ះម៉ូតូសណ្ដោងរ៉ឺម៉ក រងបួសផងដែរ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥ និង៣៥នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នារីរងគ្រោះប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-1132 ពណ៌ស ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ នាងបានជិះម៉ូតូអែបខាងផ្លូវ ដើម្បីនិយាយទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក និងមិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នាងបានសម្រេច ព្រមទាំងធ្វើឲ្យម៉ូតូនារីដួលទៅប៉ះម៉ូតូសណ្ដោងរ៉ឺម៉កចតនៅចិញ្ចើមផ្លូវបណ្ដាលអោយរងរបួសស្រាល។ ចំណែកក្រុមជនសង្ស័យក្រោយពីធ្វើសកម្មភាពឆក់បានហើយ ព្យាយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងបាននាំជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ភ្លាមៗ ដើម្បីសួរនាំ នឹងដាក់ពាក្យបណ្តឹងតាមច្បាប់ ក្នុងការតាមស្វែងរកក្រុមជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមនីតិវិធី៕

Facebook Comments
Loading...