បុរស ស្រី្ត១១នាក់នៅខេត្តព្រះសីហនុ ត្រូវបានACU កោះហៅអោយចូលខ្លួនរឿងក្លែងឯកសារសាធារណៈ

0
387

ភ្នំពេញ ៖ បុរស ស្ត្រីចំនួន១១នាក់ ត្រូវបានកោះហៅឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ ក្នុងការឆ្លើយបំភ្លឺពីដំណើររឿងក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ សមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈ ដែលបានប្រព្រឹត្តិនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

អ្នកពាក់ព័ន្ធទាំង១១នាក់នេះរួមមាន៖ ទី១ លោកស្រី ម៉ែន សោភ័ណ ទី២ លោកស្រី ម៉ែន សូលីណា ទី៣ លោកស្រី សុខ មលិកា ទី៤លោក ជា សានីន តី៥ លោក ឡេង ដោក ទី៦លោកស្រី ទន់ វិឡាម៉ូលីន ទី៧ លោក ព្រំ សេង ទី៨ លោក សុខ ចិន្ដា ទី៩លោកស្រី មាស ពិសី ទី១០ លោកស្រី  អ៊ូ មករា និងទី១១ លោក អ៊ិន និមល។ អ្នកទាំង១១ត្រូវកោះហៅឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ខាងមុខ។

ការចេញលិខិតកោះហៅនេះបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបានការស្នើសុំឱ្យអង្គភាពស្រាវជ្រាវ និងស៊ើបអង្កេតបឋមលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨៩៣ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

អង្គភាពប្រឆាំងអំពោះពុករលួយព្រមានចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន ប្រសិនជាអ្នកទាំងនោះរឹងរូសមិនព្រមចូលខ្លួននៅថ្ងៃដែលបានកំណត់៕

Facebook Comments
Loading...