រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋចំនួន៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់

0
399

កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន២ កន្លែងដែលមានផ្ទៃដីសរុប៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានចេញដីកា ស្តីពីការ ប្រកាសបដិសេធ និងដកហូតដីព្រៃ ក្នុងដែនជម្រកសត្វព្រៃឳរ៉ាល់ ដោយបានសម្រេច លើប្រការ១ ៖ ត្រូវបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដី របស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនពីរកន្លែង ដែលមានផ្ទៃដីសរុប ៧៨៤ហិកតា (ប្រាំពីររយប៉ែតសិបបួនហិកតា) ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទី បង្ហាញទីតាំងដី មកជាមួយស្រាប់៕

Facebook Comments
Loading...