មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគ ពីសប្បុរសជន ប្រមាណជិត២០លានដុល្លារ ក្នុងឆ្នាំ២០២១

0
476

ភ្នំពេញ ៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានអោយដឹងថា នាឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួល បានថវិកាបរិច្ចាគសរុបចំនួន ៦លាន៣១ម៉ឺន៨ពាន់ ៤៦៥ ដុល្លារអាមេរិក និងលុយរៀល ៥ម៉ឺន៦ពាន់៣៥១លាន ៥៨ម៉ឺន៧ពាន់៥០០ រៀល (សរុបជាង១៣លានដុល្លារ)។ ធ្វើអោយ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគ ពីសប្បុរសជន ប្រមាណជិត២០លានដុល្លារក្នុងឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ៤ ៥២១ ៦៣០ ដុល្លារអាមេរិក និង ២០០ ០០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕

Facebook Comments
Loading...