នារីជើ.ងខ្លាំ.ងដែល ស្រ.វឹងស្រាបើករថយន្ត ខុ.សច្បា.ប់ ហើយដោះស្បែ.កជើង ទះ.កំផ្លៀ.ងប៉ូលិ.សចរាចរណ៍ ពេលនេះ នាងដឹងកំហុ.សសុំការអភ័យទោស  ហើយពាក្យដែលសួរ ?ថា “ដឹងទេថាខ្ញុំជាកូនអ្នកណា ?” នាងថា ជាសម្ដីគ្មា.នន័យរបស់អ្នកស្រ.វឹងប៉ុណ្ណោះ

0
836

បាងកក ៖ នារីថៃម្នាក់ ស្រវឹងស្រាបានបើករថយន្តបញ្ច្រាសទិសដៅ ហើយដោះស្បែកជើងទះកំផ្លៀងប៉ូលិសចរាចរណ៍ ហើយទទួលរងនូវការ រិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម នោះ នៅពេលនេះ រូបនាងបានដឹងនូវកំហុស សុំការអភ័យទោសពីមន្ត្រីប៉ូលិសចរាចរណ៍ផងដែរ ហើយពាក្យដែលសួរថា “ដឹងទេថាខ្ញុំជាកូនអ្នកណា ?” នាងអះអាងថា ជាសម្ដីគ្មានន័យរបស់អ្នកស្រវឹងទេ ។

ហេតុការណ៍នេះកើតឡើងមុនឆ្លងឆ្នាំសកល កាលពីវេលាម៉ោងប្រហែល៩ និង៤០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីនគរបាលប៉ុស្តិ៍ Khu Khot ទទួលបានសេចក្តីរាយការណ៍ថា មានរថយន្តមួយគ្រឿង បើកបញ្ច្រាស់ទិសដៅ នៅលើផ្លូវឡាំលូកា ជាប់ពហុកីឡដ្ឋាន Thupatemi ។ ហើយអ្នកបើកបរមានអាការស្រដៀងនឹងអ្នកស្រវឹង ។ ភ្លាមៗមន្ត្រីនគរបាលចរាចរណ៍ បានចុះទៅពិនិត្យកន្លែងកើតហេតុ ។ លុះពេលមកដល់ ក៏ប្រទះឃើញរថយន្តម៉ាកមែរសឺដេស-បេនស៍ ពណ៌ស ពាក់ស្លាកលេខក្រហម ចតក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ទុលមុខនឹងរថយន្តភីកអាប់ មួយគ្រឿងទៀត ។ អ្នកបើកបររថយន្តមែរសឺដេស ជានារីថៃម្នាក់ ដែលគេទើបតែស្គាល់ឈ្មោះ អូរ៉ាវ៉ាន់ យុត្ថាចំរើន Orawan Juthachamroen អាយុ៣៥ឆ្នាំ បានចុះពីរថយន្ត មកស្តីបន្ទោសអ្នកបើករថយន្តភីកអាប់ មុននឹងនាងប្រើដៃ វាយកម្ទេចរថយន្តភីកអាប់នោះ ។ បន្ទាប់មក ប៉ូលីសចរាចរណ៍ ឃើញគាត់ស្រវឹង ដូច្នេះហើយបានប្រាប់ស្ត្រីរូបនោះថា អ្នកបើកបរក្នុងស្ថានភាពស្រវឹង និង បញ្ច្រាស់ទិស ត្រូវតែនាំខ្លួនទៅធ្វើតេស្ដជាតិអាល់កុល ។ ប៉ុន្តែកញ្ញា អូរ៉ាវ៉ាន់ ព្យាយាមបើករថយន្តគេចខ្លួន តែមិនអាចបើករថយន្តបាន ។ បន្ទាប់មក មានមន្ត្រីល្បាតរបស់ប៉ុស្តិ៍នគរបាល Khu Khot និងនគរបាលចរាចរណ៍ បានជិះម៉ូតូមកជួយឃាត់ទាន់ពេល ។ ប៉ុន្តែកញ្ញា អូរ៉ាវ៉ាន់ មានការខឹងសម្បា ប្រើស្បែកជើងវាយចំមុខប៉ូលិស រងរបួសស្រាល ។ និងស្រែកសួរប៉ូលិសថា “ដឹងទេថាខ្ញុំជាកូនអ្នកណា ?” ។ ក្រោយមក ប៉ូលិសបានឃាត់ខ្លួន បញ្ជូនទៅអោយមន្ត្រីស៊ើបអង្កេត ។ ជាលទ្ធផល វ៉ាស់ឃើញបរិមាណជាតិអាល់កុល គឺ១៧៦ មីលីក្រាម ក្នុង១លីត្រខ្យល់ ។ កញ្ញា អូរ៉ាវ៉ាន់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ចំនួន ០៤ករណី រួមមាន ៖បើកបរក្នុងស្ថានភាពស្រវឹង  បើកបរដោយមិនគិតពីសុវត្ថិភាព   បង្ករបួសស្នាមដល់មន្ត្រីពេលបំពេញកាតព្វកិច្ច    បង្កឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។ ភ្នាក់ងារព័ត៌មាន AmarinTV ក៏បានទូរសព្ទទៅសុំការបំភ្លឺពីកញ្ញា អូរ៉ាវ៉ាន់ ផងដែរ ដោយ នាងសារភាពដែរថា នៅពេលនោះ នាងមានអារម្មណ៍តានតឹង និងវង្វេងស្មារតី ដោយសារស្រវឹងខ្លាំង ដូច្នេះហើយទើបគិតថា មនុស្សជុំវិញខ្លួន ជាមនុស្សអាក្រក់ ដូចដែលបានជេរប៉ូលិស ដូចឃើញក្នុងឃ្លីបអ៊ីចឹង ។ កញ្ញា អូរ៉ាវ៉ាន់ ប្រាប់ទៀតថា ចំណែកឯ ការវាយកម្ទេចរថយន្តរបស់គាត់ គឺខ្ញុំពិតជាមិនអាចចាំថា ខ្លួនកំពុងធ្វើអ្វីទេពេលនោះ ។ ចំពោះការ ជេរប្រមាថប៉ូលិសនោះ នាងសូមសារភាពថា រូបនាងឆ្កួតហើយ មិនអាចចាំអ្វីបានទេ មិនដឹងថា គាត់ជាប៉ូលិសទេ ដឹងត្រឹមថា អ្នករាល់គ្នាសុទ្ធតែជាមនុស្សមិនល្អ ។ ហើយពេលខ្ញុំ សួរប៉ូលិសថា «ដឹងទេ ថាតើខ្ញុំជាកូននរណា ?» នោះជាសម្ដីគ្មានន័យរបស់អ្នកស្រវឹង ។ ហើយក៏មិនមានចេតនាចង់ប្រាប់ថា ជាកូនរបស់នរណាដែរ ព្រោះយើងក៏ជាកូនប្រជាជនសមញ្ញធម្មតាដូចគ្នាដែរ” ។ កញ្ញា ថា នាងនឹងកែខ្លួន និងកែកំហុសដែលបានធ្វើ សុំទោសប៉ូលិស សុំទោសឪពុកម្តាយ និងសុំទោសសង្គម ដែលរូបនាងបានបង្កបញ្ហា រាល់រឿងដែលបានកើតឡើង រូបនាងទទួលស្គាល់រាល់ការចោទប្រកាន់ផ្នែកច្បាប់ ។ នាងបានប្រាប់ក្រុមសារព័ត៌មានថា នាងមានបំណងយកកន្ត្រកផ្កា មកសុំទោសប៉ូលិស ហើយចង់ឲ្យសង្គមលើកលែងទោសដល់រូបគាត់ផង។

Facebook Comments
Loading...