បេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវធ្វើចលនាទាក់ទាញប្រជាជនឲ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២នេះឲ្យបានគ្រប់គ្នា

0
396

ភ្នំពេញ ៖ ថ្លែងក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជកម្ពុជា សង្កាត់​គោករកា កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោក សុខ សម្បត្តិ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា សន្និបាតនេះបានបង្ហាញនូវការលំបាក បញ្ហាប្រឈម និងការងារសេសសល់ដែលត្រូវបន្តពុះពារអនុវត្តឲ្យចប់ជាស្ថាពរនៅក្នុងអាណត្តិទី៤ដែលត្រូវបញ្ចប់ក្នុងប្រមាណខែខាងមុខនេះ ចំណែកស្នាដៃនិងសមិទ្ថផលនានា ដែលយើងសម្រេចបានកន្លងមកគឺត្រឹមត្រូវតាមការគ្រោងទុក ហើយលទ្ធផលទាំងនេះបានពង្រឹងតួនាទីដឹកនាំ និងបង្កើនជំនឿជឿជាក់របស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជាយើង និងសមត្ថភាពរបស់សមាជិកគណបក្សយើង។

លោកបន្តថា ផ្តើមពីសន្និបាតនេះយើងបានលើកកម្ពស់មួយកម្រិតថែមទៀត នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ការទទួលខុសត្រូវ និងភាពសកម្មក្នុងការអនុវត្តរាល់ភារកិច្ចការងារគណបក្សក្នុងការដណ្តើមយកជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ។ ក្នុងស្ថានភាពកំពុងមានការរីករាលដាលជំងឺកូវីដ១៩ នាពេលបច្ចប្បន្ន គួបផ្សំជាមួយសមត្ថភាពបទពិសោថន៍របសើយើង និងដើម្បីឈានឆ្ពោះទៅកាន់ជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ គណបក្សសង្កាត់ និងសមាជិកគណបក្សត្រូវប្រមូលផ្តុំ យកចិត្តទុកដាក់ការងារសំខាន់ៗមួយចំនួន រួមមានយើងរួមគ្នាខិតខំសម្រេចឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នូវកិច្ចសន្យាជាមួយប្រជាជនកាលពីឆ្នាំ២០១៧ ដែលនៅសេសសល់។ ជាមួយគ្នានេះត្រូវកសាងសមិទ្ធផលថ្មីៗថែមទៀត ដែលអាចជះឥទ្ធិពលទាក់ទាញការគាំទ្រពីប្រជាជន។ បន្តការកសាងពង្រីកសមាជិកគណបក្សឲ្យបានគ្រប់ចំនួនឬលើស៧០% នៃចំនួនប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងគ្រប់គ្រងឲ្យបានណែនក្នុងដៃតាមរយៈសៀវភៅបក្ស។

ដើម្បីសម្រេចការងារខាងលើ និងទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ លោកសុខ សម្បត្តិ បានអំពាវនាវដល់គណបក្សសង្កាត់ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លិះខាងក្រោម ដែលជាគោលការណ៍ផង និងជាបទពិសោធន៍ឈ្នះផង នោះគឺត្រូវ មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវ។ ចុះជាប់ជិតស្និតជាមួយប្រជាជន ខិតខំបំរើប្រជាជន។ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពដឹកនាំ។ ខិតខំធ្វើអំពើល្អជាមួយប្រជាជន។ បេក្ខជនត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់យើងដែលបានប្រកាសនាពេលនេះត្រូវបានបែងចែកកម្លាំងចុះទៅតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឲ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងឲ្យមានប្រៀបឈ្នះក្នុងឆ្នាំ២០២២នេះ និងបន្តមានប្រៀបឈ្នះក្នុងការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣ បន្តទៀត៕

Facebook Comments
Loading...