តារាកូនភ្លោះរំភើបខ្លាំងក្រោយសម្តែងប៉ះគ្នាជាមួយលោក ព្រាប សុវត្ថិ ក្នុងរឿអប់រំខ្លីស្ដីពីសុវត្ថិភាពចរាចរណ៍

0
504

ភ្នំពេញ ៖ ថ្មីៗនេះមានការទម្លាយផ្សព្វផ្សាយនូវខ្សែភា ពយន្ដអប់រំខ្លី ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោគឺរឿង ព្រោះតែអូន ខណ:ដែលបច្ចុប្បន្នរឿងនេះកំពុងតែទទួលបានការគាំទ្រខ្លាំងពីមហាជននិងអ្នកប្រើប្រា ស់បណ្តាញសង្គមហ្វេសប៊ុកឬTik Tokជាដើម។

ខ្សែភាពយន្តរឿង ព្រោះតែអូន គេឃើញមានការចូ លរួមសម្តែងដោយតារាល្បីៗរបស់ខ្មែរដូចជា,កំពូ លតារាចម្រៀងលោក ព្រាប សុវត្ថិ ,តារាកូនភ្លោះលោក ស៊ិន សុភ័គ្រ និងលោក ស៊ិន សុភា ,លោក ទេព រិន្ទដារ៉ូ ,លោក ជា សំណាង និងតារាប្រុស-ស្រីមួយចំនួនទៀត។

បើតាមការឲ្យដឹងពីតារាកូនភ្លោះលោក ស៊ិន សុភ័ គ្រដែលមានវត្តបង្ហាញវត្តមានក្នុងរឿងនេះបានឲ្យ ដឹងថាលោកពិតជាមានអារម្មណ៍រំភើបនិងរីករាយដែលបានចូលរួមថតសម្តែងរឿអប់រំខ្លី ស្ដីពីសុវត្ថិភា ពចរាចរណ៍ ព្រោះតែអូន។កាន់ពិសេសទៀតនោះក្នុងរឿង​នេះលោកក៏បានសម្តែងរួមគ្នាជាមួយកំពូនលតារាចម្រៀងលោកព្រាប សុវត្ថិ ទៀតផង។

ទន្ទឹមគ្នានោះលោក ស៊ិន សុភ័គ្រ ដែលបច្ចុប្បន្នជា តារាចម្រៀងផងនិងមន្រ្តីនគបាលចរាចរណ៍មួយរូបផងនោះក៏បានអំពាវនាវដល់មហាជននិងប្រជាព លរដ្ឋខ្មែរនៅទូទាំងប្រទេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្រប់គ្នាព្រោះថាបើសិនយើងបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងមិនមានការយោគយល់អព្យាស្រ័យនៅលើដងផ្លូវអាចបំផ្លាញអាយុជីវិតខ្លួនឯងនិងជីវិតអ្នកដទៃ។

លោកបន្ថែមថាគោរពច្បាប់ចរាចរណ៍ផ្លូវគោកគឺផ្ត ល់សេចក្តីថ្លៃថ្នូដល់ខ្លួនឯងនិងលើកកម្ពស់កិត្យានុ ភាពជាតិ។ជាការកត់សម្គាល់ខ្សែភាពយន្តខ្លីដែលអប់រំស្ដីពីសុ វត្ថិភាពចរាចរណ៍ នេះបន្ទាប់ពីត្រូវបានបញ្ចេញផ្សព្វផ្សាយជាផ្លូវការគឺទទួលបានការគាំទ្រនិងមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមខណ:ចំនួនអ្នកទស្សនាក៏កើតឡើងជាបន្តបន្ទាប់ផងដែរ៕

Facebook Comments
Loading...