ជនជាតិដើមភាគតិចព្នង( ពូនង )បានប្តឹងលោកស្រី ទ្រី ដាណា អ្នកលក់អនឡាញដ៍ល្បីឈ្មោះពីបទជេប្រមាថ មាក់ងាយជាសាធារណៈ

0
599

មណ្ឌលគិរី ៖ យោងតាមលិខិត ពាក្យបណ្ដឹង ចំនួន ២សន្លឹង ដែលអង្គភាពយើងទើបតែទទួលបាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះ ប្រជាសហគមន៍ ជនជាតិដើមភាគតិចព្នង ( ពូនង ) ដែលមានចំនួន រស់នៅខេត្តមណ្ឌលគិរី បានប្តឹងអ្នកលក់អនឡាញ ដ៍ល្បីឈ្មោះម្នាក់ គឺលោកស្រី ទ្រី ដាណា ពីបទជេប្រមាថ មាក់ងាយជាសាធារណៈ ប្រព្រឹត្តឡើង កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ហ្វេសប៊ុក ផេក ទ្រី ដាណា Dana try ។ដោយលោកស្រី បានប្រដូចអតីតប្តី ឈ្មោះ ( ពូម៉ៅ ) ថា « អានេះ ចេញមកព្នងចុងស្រុកម៉ង » ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិចព្នង ( ពូនង ) ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ព្រោះការជេប្រមាថនេះ បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយ សសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដី ជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយស ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង ( ពូនង ) បានសំណូមពរដល់ប្រធានតុលាការថា៖ ទី១. ឲ្យលោកស្រី ទ្រី ដាណា អ្នកលក់អញឡាញដ៍ល្បី សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។ ហើយទី២. សុំឲ្យបង់ប្រាក់ពិន័យ ចំនួន ១០លានរៀល។ និងទី៣. សុំឲ្យសងជំងឺចិត្ត ចំនួន 200,000$ (ម្ភៃម៉ឺនដុល្លារ) ៕

Facebook Comments
Loading...